នាងមេម៉ាយកូនពីរ! បង្អួតសម្រស់ក្នុង ឈុតហែលទឹកដ៏ស៊ិចស៊ី លើឆ្នេរសមុទ្រភូកេត!

ថៃ៖ យោងតាមរូបភាពពីអិុនស្ដាក្រាមរបស់តារាស្រី Tookchanokwanan អាយុ៣៨ឆ្នាំ នៅព្រឹកនេះ អ្នកនឹងប៉ះសក់ជាមួយនឹងឈុតហែលទឹកសមុទ្រ ដ៏ស៊ិចស៊ីរបស់នាង នៅមាត់សមុទ្រភូកេត ប្រទេសថៃ ជាក់ជាមិនខាន។

ទោះបីជាមានកូនប្រុស-ស្រីដល់ទៅ២នាក់ទៅហើយក្តី ប៉ុន្តែអ្នកមេម៉ាយសាច់សខ្ចីរូបនេះ បានធ្វើឱ្យអ្នកគាំទ្រនាងជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនាងបានបង្ហាញនូវរូបរាងកាយ ដ៏សែនស្រឡូន និងស៊ិចស៊ីរបស់ខ្លួននៅលើ ឆ្នេរសមុទ្រភូកេត។ ក្នុងឱកាសសម្រាកលំហែកាយ នាដើមខែមិថុនានេះនាង Tookchanokwanan ដែលត្រូវជាម្តាយរបស់ អូនផ្រេវ និងអូនភូមិ (ឈ្មោះកូននាងទាំងពីរ) បានបង្ហាញប្រាប់ឱ្យដឹងថា ក្រៅពីចំណាយពេលធ្វើការ និងពេលថែរក្សាកូនៗហើយ នាងក៏មិនភ្លេចពេលវេលាសម្រាប់មើលថែទាំខ្លួនឯងផងដែរ ពោលគឺនាងឧស្សាហ៍ចេញទៅហាត់ប្រាណ និងរំលែកពេលវេលាសម្រាកដើរកម្សាន្ត លំហែរអារម្មណ៍ទៅនេះទៅនោះជាដើម។

យ៉ាងណាមិញ ដោយសារតែការរក្សាដងខ្លួននៅស្រស់ស្អាតបែបនេះ ទើបធ្វើឱ្យកម្លោះៗ មួយចំនួនជ្រួលជ្រើមនៅមិនស្រណុក ចង់សុំលេខទូរស័ព្ទរបស់នាងគ្រប់ៗគ្នាផងដែរ។

សូមមើលរូបភាពដែលនាងទើបតែបង្ហោះឡើង៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

ងាកមកមើលតារាខ្មែរវិញ គឺ​តា​​រា​ស​ម្តែ​ង​ ​និង​ជា​ពិ​​ធី​ការិ​នី​ ​ក​ញ្ញា​​ ​គ​ង់​​ ​វ​​ង្ស​យ៉ា​ទី ​​ក៏​បា​ន​ប​ង្ហាញ​ស​ម្រ​ស់​ស្រ​ស់​សោ​ភា​ ​សា​ច់​ស​រ​​ម៉​ដ្ឋ​រលោ​​ង ​​នៅ​កោះ​រ៉ុ​ង​ ​ហា​ក់​ដូច​ជាមិនខ្វល់ ពីក្រសែភ្នែក អ្នកដែលសំឡឹង មើលនាងឡើយ ។ យ៉ាងណាមិញ តារាសម្តែងដែលកំពុង តែមានទីផ្សារទាំងថតខារ៉ាអូខេ និងភាពយន្ត កញ្ញា គង់ វង្សយ៉ាទី បន្ទាប់ពីបានឆ្លៀតពេលទំនេរ ពីការងារនាង បានធ្វើដំណើរ ទៅដើរកម្សាន្តនៅកោះរ៉ុង ដើម្បីធ្វើជាកាដូសម្រាប់ខ្លួនឯង លំហែកាយលំហែខួរក្បាល ។

កញ្ញា គង់ វង្សយ៉ាទី បានបង្អួតសម្រស់ ជាមួយឈុតប៊ីគីនី បង្ហាញសាច់ ដោយមានពាក់អាវពណ៌សរ ពីលើអ្វីដែលគួរឲ្យចាប់ អារម្មណ៍ នោះ គឺនៅពេលដែល នាងងូតទឹក គឺពិតជាគួរឲ្យទាក់ទាញ ការចាប់អារម្មណ៍កាន់តែខ្លាំង ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload