អ៊ាល់ប៊ុមថ្មី របស់ក្រុម EXO មិនទាន់បានចេញស្រួលបួលផង មានអ្នកកក់ទុកមុន រហូតដល់ជាង ៦៦០,០០០ អ៊ាល់ប៊ុមឯណោះ (មានវីដេអូ)

កូរ៉េខាងត្បូង៖ ថ្មីៗនេះ EXO បានបង្ហាញនូវ វីដេអូ Trailer អ៊ាលប៊ុមទី៣ថ្មីរបស់ខ្លួន ដែលមានឈ្មោះថា “EX’ACT” នឹងត្រៀមចេញក្នុងពេលឆាប់ៗនេះហើយ។

បើយើងតាមផលិតកម្មSM Entertainment បានឲ្យដឹងថា អាល់ប៊ុមថ្មីរបស់ក្រុមEXO នេះ ត្រូវបានអ្នកគាំទ្របញ្ជាទិញ តាមការកក់ទុកជាមុន រហូត ដល់ទៅ ៦៦០,០០០ អ៊ាល់ប៊ុមឯណោះ ទាំងដែលមិនទាន់បានចេញនូវ MV ចម្រៀងពេញផង ដែលធ្វើឲ្យអត្រានៃការលក់អ៊ាល់ប៊ុម “EX’ACT” ថ្មីរបស់EXOនេះ ជាប់លំដាប់អ៊ាល់ប៊ុមដែលមានអ្នកកក់ទុកមុនច្រើនបំផុត។

ជាការពិតណាស់ ទាំងនេះបានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលឺថា អ៊ាល់ប៊ុមទោលទី៣របស់Exoនេះ អាចនឹងលក់ទៅដល់ខ្ទង់លាន​នៃចំនួនអ៊ាល់ប៊ុម និងអាចនឹងកើនឡើងទៅដល់ជាង១លានអ៊ាល់ប៊ុម ក៏អាចថាបានដែរ ក្រោយពីអ៊ាល់ប៊ុម'EX'ACT'  នឹងត្រូវបានចេញផ្សាយជាផ្លូវការ នៅថ្ងៃទី៩ ខែមិថុនា ខាងមុខនេះ។

មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យអស្ចារ្យជាងនេះទៀត គឺថាគិតត្រឹមតែនៅប្រទេសចិន១ មានចំនួនកក់ទុកមុន រហូតទៅដល់ជាង ១៥០,០០០អ៊ាល់ប៊ុមទៅហើយ៕

ដូចនេះ សូមទស្សនានូវ Trailer នៃMVថ្មីរបស់ក្រុម Exo ទាំងអស់គ្នា៖

MV បទចម្រៀងទី១ មានចំណងជើងថា "MONSTER"

MV បទចម្រៀងទី២ គឺមានចំណងជើងថា "Lucky One"

ប្រភព៖ AllKpop

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា កាលពីមួយខែកន្លងទៅនេះ ក្រុមអ្នកគាំទ្រជាច្រើន មានការព្រួយបារម្ភ ពី Lay សមាជិកក្រុម Exo ជាខ្លាំង ពីព្រោះតែរូបគេស្រាប់តែដួលសន្លប់ភ្លាមៗ ក្នុងកំឡុងពេលកំពុងថតកម្មវីធីចិនមួយ ដោយមិនដឹងពីមូលហេតុ។

គួរឲ្យដឹងថា បន្ទាប់ពីកើតមានហេតុការណ៍ដួលសន្លប់ កាលពីថ្ងៃទី៨ ខែឧសភា រួចមក មានប្រព័ន្ធផ្សព្វផ្សាយចិនមួយ បានរាយការណ៍ថា សមាជិកក្រុម Exo លោក Lay បានដួលសន្លប់ភ្លាមៗ ដោយសារតែការពុលអាហារ។ ប៉ុន្តែមិនថាយ៉ាងណា របាយការណ៍ដែលបាន បញ្ជាក់នៅពេលក្រោយនេះ គឺវាមិនមែនដោយសារតែ ការពុលអាហារនោះទេ ប៉ុន្តែតាមពិតទៅ គឺដោយសារតែ ការអស់កម្លាំងខ្លាំងពេកទៅវិញទេ។

នេះបើយោងតាម ប្រភពរបស់ Sina កាលពីថ្ងៃទី៩ កន្លងទៅនេះ បានឲ្យដឹងថា Lay លោកបានដួលសន្លប់ ក្នុងអំឡុងពេលថត ឲ្យកម្មវិធីចិនមួយ ដែលមានឈ្មោះថា«Go Fighting»។ ទោះយ៉ាងណា អ្នកចាត់កម្មវិធីផ្ទាល់ ក៏បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ពីមូលហេតុ ៖ «ការពិតនៃរឿងនេះ គឺមូលហេតុមកពី Lay លោកមានការហត់នឿយ និងអស់កម្លាំងខ្លាំងមែនទែន ពីព្រោះថា លោកត្រូវធ្វើការជាច្រើនជាន់ៗគ្នា ដោយអំឡុងពេល ដែលលោកថតរឿងផង និងរត់ទៅធ្វើការប្រគុំតន្ត្រីផង ក្នុងថ្ងៃតែមួយ ព្រមទាំងត្រូវ ទៅសន្និសីទកាសែត បង្ហាញមុខជាសាធារណៈដើម្បីជួបជាមួយនឹង ក្រុមអ្នកគាំទ្រថែមទៀតផង។ លើសពីនេះទៅទៀត បន្ទាប់ពីលោកបានមកដល់ Hainan ភ្លាម គឺនៅថ្ងៃដែលថតកម្មវិធី «Go Fighting» នេះ គឺលោកបរិភោគអាហារបានតិចតួចបំផុត មុនពេលថតនេះ ទើបធ្វើឲ្យលោកមានអារម្មណ៍ដូចជាមិនស្រួលខ្លួន រហូតដល់ពេលព្រឹកឡើង លោកមិនអាចគ្រប់គ្រងខ្លួនឯងបាន ក៏ដួលសន្លប់បែបនេះទៅ»

ជាការពិតណាស់ បន្ទាប់ពីត្រូវបញ្ចូន Lay ទៅកាន់បានមន្ទីរពេទ្យ លោកបានសម្រាកនៅទីនោះប្រហែលជា ពាក់កណ្តាលថ្ងៃ ស្រាប់តែលោកទាមទារទៅថតកម្មវីធីវិញនៅពេលថ្ងៃបន្តទៀត ។ ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រ រឹតតែខ្លោចចិត្តអាណិតលោកថែមទៀតនោះ គឺលោកបាននិយាយសុំទោស ទៅកាន់ក្រុមការងារទាំងអស់ ទាំងដែលអាការៈរបស់លោក កំពុងតែធ្ងន់ធ្ងរ នៅក្នុងមន្ទីរពេទ្យនៅឡើយ។

ជារួមមក បន្ទាប់ពីកើតឡើង ហេតុការណ៍នេះរួចមក ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើន រឹតតែព្រួយបារម្ភ ពីសុខភាពរបស់ Lay ខ្លាំងជាមុនទៅទៀត ពីព្រោះថានេះមិនមែន ជាលើកទីមួយទេ ដែលលោកដួលសន្លប់ភ្លាមៗបែបនេះ។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមអ្នកគាំទ្រជាច្រើន ពួកគេបានបញ្ចេញអារម្មណ៍របស់ពួកគេ ដោយបានសរសេរថា ៖ «សុខភាពគឺពិតជាសំខាន់ជាងអ្វីៗទាំងអស់» «ក្នុងនាមខ្ញុំជាអ្នកគាំទ្រម្នាក់ ពេលដែលខ្ញុំឃើញបែបនេះ បេះដូងខ្ញុំពិតជាឈឺខ្លាំងណាស់» «សព្វថ្ងៃនេះ មើលទៅគាត់ពិតជារវល់ខ្លាំងណាស់ ខ្ញុំសង្ឃឹមថាគាត់ នឹងមានពេលសំរាកខ្លះ»។

គួររំលឹកថា កាលពីឆ្នាំមុន Lay លោកបានចុះកុងត្រាជាមួយស្ទូឌីយូ ឯកជនមួយ បន្ទាប់ពីនោះមក លោកចាប់ផ្តើមមានសកម្មភាពជាច្រើន នៅក្នុងប្រទេសចិនយ៉ាងពេញលេញ ដូចជាចូលរួមសម្តែងខ្សែភាពយន្ត និងអ្វីផ្សេងជាច្រើនទៀត រហូតដល់បច្ចុប្បន្ននេះ គឺលោកកំពុងមានឈ្មោះ បោះសំលេងយ៉ាងខ្លាំងនៅឯប្រទេសចិន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload