ពលរដ្ឋ និង​សិស្សសាលា ​មានការ​ភ័យខ្លាច​ ចំពោះ​បំណែក​ថ្ម​ ក្នុង​ការ​បំផ្ទុះ​ថ្ម​ នៅ​ភ្នំ​ដូន​មាយ​

ពលរដ្ឋ និង​សិស្សសាលា ​មានការ​ភ័យខ្លាច​ ចំពោះ​បំណែក​ថ្ម​ ក្នុង​ការ​បំផ្ទុះ​ថ្ម​ នៅ​ភ្នំ​ដូន​មាយ​

បាត់ដំបង​ ៖​ ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស នៃ​សាលាបឋមសិក្សា​ដូនមាយ ស្ថិត​ក្នុង​ភូមិ​ដូន​មា​យ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ​បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ អំពី​សុវត្ថិភាព​​ ដែល​ផ្តើម​ចេញ​ពី​ការ​ធ្វើ​អាជីវកម្ម​បំផ្ទុះ​យក​ថ្មភ្នំ​ដូន​មា​យ ដែល​ការ​បំផ្ទុះ​នេះ​ គឺ​វា​ស្ថិត​នៅ​ក្បែរ​សាលារៀន​ និង​ផ្ទះ​ប្រជាពលរដ្ឋ​ជាទីបំផុត។

មួយ​រយៈ​កន្លង​មកនេះ​គឺ​មានការ​បំផ្ទុះ​ថ្ម​លាន់ឮ​សំឡេង​កក្រើក​ដូច​គ្រាប់​ផ្លោង ដែល​ធ្វើ​ឲ្យ​ខ្ទាត​ដុំ​ថ្ម​ក្នុង​ចម្ងាយ​ពី​២០០​ម៉ែត្រ​ទៅ​៣០០​ម៉ែត្រ ចេញពី​តំបន់​ភ្នំ​ដូន​មា​យ ដែល​ជា​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ​ស៊ីម៉ងត៍​បាត់ដំបង។ បញ្ហា​ខាងលើ​នេះ​ហើយ ដែល​នាំ​ឲ្យ​ពួកគាត់​រត់គេច​ចេញពី​ផ្ទះ និង​សាលារៀន​នៅ​ពេល​ក្រុមហ៊ុន​ធ្វើការ​បំផ្ទុះ​ថ្មភ្នំ​ម្តងៗ គឺ​វា​ជា​រឿង​មួយ​ដែល​ពិបាក​ក្នុង​ការ​រក​ទីកន្លែង​ដើម្បី​គេច​ឲ្យ​ផុត​ពី​គ្រោះថ្នាក់​នេះ​ណាស់ ព្រោះ​ដុំថ្ម​ទាំងនេះ វា​អាច​ទម្លុះ​មក​លើ​ស័ង្កសី​បាន​យ៉ាង​ងាយ។

រាល់​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​គេ​មិនទាន់​ឃើញ​មានការ​យកចិត្តទុកដាក់​និង​ដោះស្រាយ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត ឬក៏​ខាង​ជំនាញ​ណាមួយ​នៅឡើយ​នោះ​ទេ បែរជា​លោក​អ៊ា​ន មាឃ ​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បាត់ដំបង លើកឡើង​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​ថា​ លោក​បាន​ចុះទៅ​សាកសួរ​ប្រជាពលរដ្ឋ​ហើយ គឺ​ពលរដ្ឋ​និយាយ​ថា​ មិន​មាន​ការភ័យខ្លាច​អ្វី​នោះ​ទេ។ ប្រការ​នេះ ​គេ​ដាក់​ការសង្ស័យ​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ថា ​​ធ្វើ​របាយការណ៍​កុហក​ទៅ​ថ្នាក់លើ ដោយ​អ្វីៗ​ល្អ​ទាំងអស់​ចំពោះ​ការ​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​ដូន​មា​យ។

សម្ដី​នេះ​វា​ផ្ទុយ​នឹង​ការ​ចុះទៅ​សាកសួរ​ផ្ទាល់​របស់​អ្នកសារព័ត៌មាន ជាមួយ​ប្រជាពលរដ្ឋ​ និង​លោកគ្រូ អ្នកគ្រូ​ ដោយ​ពួកគាត់​បាន​និយាយ​ពី​ការ​ព្រួយបារម្ភ​ និង​ភាព​ភ័យខ្លាច​នេះ ​មាន​កាន់​តែខ្លាំង​ឡើងៗ នៅ​ពេល​ដែល​គេ​ធ្វើការ​បំផ្ទុះ​ម្តងៗ និយាយ​ឲ្យ​ចំ​គឺ​ប្រៀប​ដូចជា​សង្គ្រាម​កំពុងតែ​បាន​ផ្ទុះឡើង​ម្តង​ទៀត​នៅ​ពេល​ដែល​ឮ​សំឡេង​គេ​ចុច​បំផ្ទុះ​ម្តងៗ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ដូន​មា​យ​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​កាលពី​កន្លងទៅ ថ្មីៗ​នេះ​ថា ចាប់​តាំងពី​មានការ​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​ដូន​មា​យ របស់​ក្រុមហ៊ុន​ចិន​រយៈពេល​ប្រហែល​ជាង​មួយ​ឆ្នាំ​មកនេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ដូន​មា​យ គឺ​រស់នៅ​ទាំង​ក្នុង​ស្ថានភាព​ភ័យខ្លាច​ទាំង​ផ្លូវចិត្ត​និង​ផ្លូវកាយ ហើយ​ពលរដ្ឋ​ខ្លះ​ធ្លាប់​រស់នៅ​អាស្រ័យ​ផល​ជិត​ភ្នំ​ដូន​មា​យ​២០​ទៅ​៣០​ឆ្នាំ​មក​ហើយ​ក៏បាន​បង្ខំចិត្ត​លក់​ដី​ ដែល​មាន​តម្លៃ​ក្នុង​១​ហិកតា​៥​ពាន់​ដុល្លារ​ឲ្យ​ទៅ​ក្រុមហ៊ុន​ដើម្បី​គេចឲ្យ​ផុត​ពី​ការ​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​នៅ​ពេល ដែល​គេ​បំផ្ទុះ​ថ្មភ្នំ​ម្តងៗ។

ប្រជាពលរដ្ឋ​ប្រាប់​ទៀត​ថា នៅ​ពេល​បំផ្ទុះ​ថ្ម​ខាង​ក្រុមហ៊ុន​ចិន​គេ​មក​ប្រាប់​ប្រជាពលរដ្ឋ និង​លោកគ្រូ អ្នកគ្រូ ដើម្បី​ឲ្យ​សិស្ស​ចេញពី​សាលា​និង​ចេញ​ពី​ផ្ទះ​បើ​អ្នកណា​មិន​ចេញ ទេ​នោះ ​​ពេល​មាន​បញ្ហា​គ្រោះថ្នាក់​អ្វី​កើតឡើង​ខាង​ក្រុមហ៊ុន​មិន​ទទួលខុសត្រូវ​នោះ​ឡើយ​។ ដូច្នេះ​មានតែ​បង្ខំចិត្ត​នាំ​កូនចៅ និង​ឲ្យ​សិស្ស​ចេញ​ឲ្យ​ឆ្ងាយ​ពី​សាលារៀន​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​គេច​ពី​ការ​បំផ្ទុះ​ថ្មភ្នំ។

កន្លងមក​គណៈកម្មការ​ខេត្ត និង​ស្រុក​ក៏បាន​ចុះទៅ​ណែនាំ​ពី​បច្ចេកទេស​មិន​ឲ្យ​មានការ​បង្ក​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​​ផង​ដែរ​​ ដូច្នេះ​ហើយ​បានជា​នៅ​ពេល​នេះ ក្រុមហ៊ុន​បាន​កែប្រែ​ដោយ​មុន​ពេល​ធ្វើការ​បំផ្ទុះ​ថ្ម គឺ​ក្រុមហ៊ុន​បាន​ដាក់​សា​រ៉ែ​ន​រោទ៍ ដើម្បី​ឲ្យ​ពលរដ្ឋ​ដឹង​ជាមុន ក្រោយពី​រោទ៍​ជា​សញ្ញា​ចំនួន​ពីរ​លើក​រួចហើយ ទើប​លើក​ទី​៣ ក្រុមហ៊ុន​ចាប់ផ្ដើម​បំផ្ទុះ​តែម្តង។

ចំណែក លោក សើ សា​ម៉េ​ត អភិបាលស្រុក​រតនៈមណ្ឌល បាន​ប្រាប់​ឲ្យ​ដឹង​ថា ជុំវិញ​ដែល​ពលរដ្ឋ​ចោទ​ប្រកាន់​ថា​ អាជ្ញាធរ​ស្រុក​ទៅ​បង្ខិតបង្ខំ​បំភ័យ​ពលរដ្ឋ​ឲ្យ​លក់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ក្នុង​តម្លៃ​ថោក​នោះ គឺ​ក្នុង​ដំណាក់កាល​នេះ អាជ្ញាធរ​មិន​អាច​ធ្វើ​ទៅ​រួច​បាន​នោះ​ទេ លោក​សុំ​ច្រានចោល​នូវ​ការ​ចោទ​ប្រកាន់​ទាំងនេះ គឺ​មានតែ​អាជ្ញាធរ​ស្រុក​ជួយ​ពលរដ្ឋ​ទៅវិញ​ប៉ុណ្ណោះ​។ ពលរដ្ឋ​រស់នៅ​ជុំវិញ​បរិវេណ​ក្បែរ​ភ្នំ​ដូន​មា​យ​មាន​សរុប​១១៧​គ្រួសារ​ គឺ​ពួកគាត់​ស្ម័គ្រចិត្ត​ចេញ​ ដោយ​ខ្លួនឯង​ដែល​មាន​ការ​ព្រមព្រៀង​ទទួលយក​ការ​ដោះស្រាយ​លក់​ដី​ក្នុង​តម្លៃ​សមរម្យ និង​គិត​ទាំង​តម្លៃ​ដំណាំ​ទៀត​ផង​មាន​រហូត​ដល់​២​ម៉ឺន​ដុល្លារ​ ដែល​ពលរដ្ឋ​អាច​ទទួល​យក​បាន​ ពី​ក្រុមហ៊ុន​ ហើយ​អាជ្ញាធរ​ស្រុក​គ្រាន់តែ​ជួយ​សម្រប​សម្រួល​ប៉ុណ្ណោះ​គ្មាន​ការ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​អ្វី​នោះ​ទេ៕