អ៊ឹម ជីវ៉ា ធ្វើការ​រិះគន់​ដល់​សិល្បករ​មួយចំនួន​

Videos

ទំនងជាដោយទ្រាំមិនបាននិងភាពព្រងើយកន្តើយនិងមិនចេះជួយឈឺឆ្អាលគ្នាក្នុងពេលអ្នកសិល្បៈដូចគ្នាមានទុក្ខធុរៈ ទើបលោក អ៊ឹម ជីវ៉ា បានសំដែងនូវការហួសចិត្តព្រមទាំងធ្វើការរិះគន់ទៅដល់ សិល្បករមួយចំនួនណានោះ ដែលខ្វះមនោសញ្ចេតនា។ សរសេរសារនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក អ៊ឹម ជីវ៉ា បានរៀបរាប់ជាហូរហែថា អោយតែពេលអ្នកសិល្បៈមរណៈភាព មានសិល្បករគ្នាឯងតិចតួចបំផុត ចូលរួមបុណ្យសព សូម្បីតែសរសេរសារលើ account Facebook ជួយរំលែកទុក្ខគឺគ្មានផង តែបើ កម្មវិធីខួបកំនើត ជប់លៀង ផឹកស៊ី វិញ ទោះមិនមានការអញ្ជើញក៏មកដែរ ..!។

អ៊ឹម ជីវ៉ា ធ្វើការ​រិះគន់​ដល់​សិល្បករ​មួយចំនួន​

ការពិតទៅភាពចុះខ្សោយរបស់សិល្បករ ដែលធ្វើហើយ គ្មានអ្នកគាំទ្រគឺមកពីគ្មានការលើកតម្កើងពីគ្នា ឯង អ្នកខ្លះចូលចិត្តអួតសម្ភារៈ មិនចេះសាមគ្គី ចូលចិត្តនិយាយដើមគ្នា បានល្បីតិចតួចកើតជំងឺបូស ក្លៀកលែងស្គាល់ចាស់ទុំរៀមច្បង សិល្បករមួយចំនួននិយាយស្តីនៅទីសាធារណៈដូចក្មេងពាល ។ អ្នកខ្លះ ពេលល្បីមានលុយចាយពេញដៃមិនដែលចេះយកលុយសូម្បីតែ១រៀលខ្មែរយកមកជួយសិល្បៈដែលខ្វះខាត សិល្បៈករខ្លះមិនទាន់ល្បីជិៈម៉ូតូឌុបតុកតុក ទៅសុំគេថត ទាំងម្តាយនិងកូន ដល់ពេលបាន ល្បីមានឡានជិះតិច បើកសឹងតែបុកទស្សនិកជនអ្នកគាំទ្រនិងអ្នកដែលធ្លាប់ជួយ អ្នកខ្លះទៀតសម្តីឈ្លើយ៩ ។ ល។ ត្រង់ចំនុចអស់នេះហើយពេលខ្លះប្រាប់ជួយកែលម្អហើយបែរជាតបមកវិញថា កុំចេះដឹងរឿង ខ្ញុំ ។ អោយតែពេលមានបុណ្យសពអ្នកសិល្បៈស្លាប់មានសិល្បករតិចតួចបំផុតមកចូលរួម សូម្បីតែ បុណ្យ ៧ថ្ងៃមិនមកផង ដោយប្រាប់មូលហេតុថា ៖ ខ្ញុំជាប់រវល់ អ្នកខ្លះទៀតខ្ញុំឆុងឆ្នាំបង… ។

អ៊ឹម ជីវ៉ា ធ្វើការ​រិះគន់​ដល់​សិល្បករ​មួយចំនួន​

តួយា៉ងដូចម្សិលមិញចឹង លោក ធួក ពៅហៅនាយ យក្ស ស្លាប់ដោយជំងឺ គាំងបេះដូង សិល្បករដែល បង្ហោះសារចូលរួមរំលែកទុក្ខក្នុង Account Facebook មានតែបុ៉ន្មាននាក់បុ៉ណ្ណោះ ក្នុង នោះមាន សារចូល រួមរំលែកទុក្ខ ពី នាយឃ្លោក , សាររបស់ លោក សុះ មា៉ច ប្រធាន សមាគមសិល្បករខ្មែរ , សាររបស់ អ្នកនាង យុគ ចិន្តា អ្នកផលិតកម្មវិធីនិងជាពិធីការនី CTN , សាររបស់ក្រសួងវប្បធម៌ , សារបស់ លោក មីស្ទើឃ្វីន ។ ការសរសេខាងលើនិយាយចំពោះតែបុគ្គលសិល្បៈមួយចំនួនដែលតែងតែអំនួតនិងភ្លេចកំណើតតែបុ៉ណ្ណោះ សិល្បករដែលល្អត្រូវធ្វើល្អបន្តទៀត។

អ៊ឹម ជីវ៉ា ធ្វើការ​រិះគន់​ដល់​សិល្បករ​មួយចំនួន​

ពុំទាន់ដឹងនិងអាចវាយតម្លៃបានថាតើសាររបស់លោក អ៊ឹម ជីវ៉ា មានការជ្រួតជ្រាបនិងទទួល បានការចាប់អារម្មណ៍គាំទ្រខ្លាំងកម្រឹតណាក្នុងមជ្ឈដ្ឋានអ្នកសិល្បៈនោះទេ ?៕ ដេវីត