តួឯក​ស្រី​នៅក្នុង​រឿង​«​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​»​មាន​ផ្ទៃពោះ​មុន​រៀបការ ?

Videos


បន្ទាប់ពីតារាសម្ដែងប្រុសមានដើមកំណើតនៅលើទឹកដីចិនដីគោកលោក ឈើន ស៊ាវ ( Chen Xiao ) និង តារាស្រីតៃវ៉ាន់នាង ឈើន យ៉ានស៊ី ( Michelle Chen ) បានប្រកាសពីថ្ងៃរៀបអាពាហ៍ច្បាស់លាស់រួចមក ស្រាប់តែពេលថ្មីៗនេះមានលេចឮពាក្យចចាមអារ៉ាដ៏រសើបមួយថា នាង ឈើន យ៉ានស៊ី ហៅ ( ស៊ាវឡុងនី ) ដែលទស្សនិកជនស្គាល់ច្បាស់តាមរយៈរឿងភាគ «ទេពឥន្ទ្រីបក្សីស្នេហ៍» កំពុងមានផ្ទៃពោះទាំងមិនទាន់បានចូលរោងការនៅឡើយ ។

តួឯក​ស្រី​នៅក្នុង​រឿង​«​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​»​មាន​ផ្ទៃពោះ​មុន​រៀបការ ?

ទាក់ទងទៅនឹងព័ត៌មានដែលកំពុងល្បីសុះសាយនេះ តារាស្រីខាងលើបានចេញមុខបក្រាយថា នាងនឹងប្រាប់មនុស្សគ្រប់គ្នាភ្លាមៗប្រសិនបើនាងមានផ្ទៃពោះនោះ ។

តួឯក​ស្រី​នៅក្នុង​រឿង​«​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​»​មាន​ផ្ទៃពោះ​មុន​រៀបការ ?

សម្រាប់ពាក្យចចាមអារ៉ាមនេះដែរបានកើតឡើងបន្ទាប់ពីគូស្នេហ៍តារាប្រុស-ស្រីមួយគូខាងលើនេះផ្លាស់ប្ដូរគម្រោងរៀបការដោយពីមុនពួកគេធ្លាប់បានប្រកាសថា នឹងរៀបការនៅចុងឆ្នាំនេះ ប៉ុន្តែក្រោយមកទៀតពួកគេបែជាប្រញ៉ាប់ដូរថ្ងៃរៀបការនៅខែកក្កដាវិញ ។

តួឯក​ស្រី​នៅក្នុង​រឿង​«​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​»​មាន​ផ្ទៃពោះ​មុន​រៀបការ ?

ចំពោះពាក្យចចាមអារ៉ាមដែលនិយាយថា នាង ឈើន យ៉ានស៊ី មានផ្ទៃពោះនេះទៀតសោតត្រូវបានអ្នកចាត់ការទូទៅរបស់នាងម្នាក់ច្រានចោលទាំងស្រុង ហើយថែមទាំងបាននិយាយថា ហេតុដែលបណ្ដាលឲ្យគម្រោងរៀបការត្រូវលើកមកខែកក្កដាវិញនោះ គឺដោយសារតែនាង ឈើន យ៉ានស៊ី ចង់បានថ្ងៃរៀបការនៅរដូវក្ដៅប៉ុណ្ណោះ ដូច្នេះហើយមិនមែនមកពីនាងមានផ្ទៃពោះនោះទេ ៕

                                                                                              ( ប្រភព : ឡូលីប៉ប  ) កុសល

តួឯក​ស្រី​នៅក្នុង​រឿង​«​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​»​មាន​ផ្ទៃពោះ​មុន​រៀបការ ?

តួឯក​ស្រី​នៅក្នុង​រឿង​«​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​»​មាន​ផ្ទៃពោះ​មុន​រៀបការ ?

តួឯក​ស្រី​នៅក្នុង​រឿង​«​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​»​មាន​ផ្ទៃពោះ​មុន​រៀបការ ?

តួឯក​ស្រី​នៅក្នុង​រឿង​«​ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍​»​មាន​ផ្ទៃពោះ​មុន​រៀបការ ?

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត