ស្គាល់គ្នា១០ថ្ងៃ បបួលធ្វើសង្សារ ខាងស្រីខឹងម្តាយរត់ចេញពីផ្ទះ ទៅដេកផ្ទះសំណាក់ជាមួយសង្សារ រួមភេទ៣ដង ចុងក្រោយប្តឹងឲ្យប៉ូលិសចាប់

(កណ្តាល)៖ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានឃាត់ខ្លួនយុវជនអាយុ១៧ឆ្នាំម្នាក់ ពីបទរួមភេទលើអនីតិជន បន្ទាប់ពីយុវជនសង្ស័យ ស្គាល់គ្នាជាមួយនារីរងគ្រោះ បានត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ ហើយក៏បបួលគ្នាធ្វើសង្សារ។

សមត្ថកិច្ចស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ករណីរួមភេទលើ អនីតិជននេះកើតហេតុថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង១៨៖០០នាទី ចំណុចផ្ទះសំណាក់បាយ័ន ភូមិព្រៃចាស់ ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះភេទស្រី អាយុ១៤ឆ្នាំ ០៨ខែ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ សន្សំកុសល៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនល្មើស ឈ្មោះ គីម ឋានៈ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះ នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានរៀបរាប់ដំណើររឿងនេះថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ជនរងគ្រោះបានស្គាល់ជនល្មើស នៅកោះពេជ្រ ហើយបាននិយាយសាសងគ្នា សុំធ្វើជាសង្សារ ក្រោយមកធ្លាប់ជួបគ្នា នៅកោះពេជ្រ៣ដង។ លុះដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ជនរងគ្រោះត្រូវម្តាយស្តីបន្ទោស ហើយជនរងគ្រោះបានចេញពីផ្ទះ មករកជួបជនល្មើស ដើម្បីសុំនៅជាមួយ តែជនល្មើសឆ្លើយថា នៅផ្ទះខ្លួនមិនកើតទេ បងប្អូនដឹងរករឿង បន្ទាប់មកបានទៅរកជួលផ្ទះស្នាក់នៅ នៅក្នុងក្រុមហ៊ុន 7NG តែជួលផ្ទះមិនបាន ក៏នាំគ្នាទៅដេកផ្ទះសំណាក់ បាយ័ន ពេលដេកផ្ទះសំណាក់នោះ ជនល្មើលបានរួមភេទជាមួយ ជនរងគ្រោះបាន៣ដង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា លុះព្រឹកឡើងម៉ោង៦ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ជនរងគ្រោះបានបើកទូរស័ព្ទ ឪពុកក៏ទូរស័ព្ទចូលហើយ បានហៅជនរងគ្រោះ ឲ្យត្រឡប់ទៅផ្ទះវិញ ពេលទៅដល់ផ្ទះវិញ ជនរងគ្រោះបានប្រាប់ឪពុកម្តាយ ពីដំណើរឿងទាំងអស់នេះ។ នៅវេលា ម៉ោង៥៖៣០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ដដែល ម្តាយជនរងគ្រោះបានមកដាក់ ពាក្យបណ្តឹងនៅអធិការដ្ឋាន នគរបាលស្រុក។ លុះនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក ចុះស្រាវជ្រាវ បានហៅនាំខ្លួនជនល្មើស មកសាកសួរនៅ អធិការដ្ឋាន ក្រោយពីសាកសួរជនល្មើសបានសារភាពថា ខ្លួនពិតជាបានរួមភេទលើជន រងគ្រោះប្រាកដមែន។

បច្ចុប្ប​ន្នសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល បានឃាត់ខ្លួន ដើម្បីបន្តអនុវត្តតាមនីតិវិធី៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត