Roy Hodgson ប្រាប់​Vardy​ថា Euro សំខាន់​ជាង​ការ​ផ្លាស់​ទៅ​ក្លិប​កាំភ្លើង​ធំ

គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​RoyHodgson បាន​ប្រាប់ Jamie Vardy ខ្សែប្រយុទ្ធ​អាយុ​៣៩​ឆ្នាំ​ថា កុំ​ខ្វល់​ពី​ការ​ផ្លាស់​ទៅ​លេង​ក្លិប Arsenal តែ​ត្រូវ​ផ្តោត​សំខាន់​លើ​ការ​ជួយ​ក្រុម​ជម្រើសជាតិ​ឱ្យ​ទទួល​បាន​ជ័យជម្នះ​Euro ២០១៦ ខាង​មុខ​នេះ ។

ការ​លើក​ឡើង​របស់​គ្រូបង្វឹក​វ័យ​៦៨​ឆ្នាំ​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្លិប​កាំភ្លើង​ធំ Arsenal នៅ​តែ​ទទូច​ចង់ឱ្យ Vardy ចុះ​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​ជាមួយ​ខ្លួន​មុន​ថ្ងៃ​ប្រកួត Euro ចាប់ផ្តើម ដោយ​បាន​ផ្តល់​តម្លៃ​ខ្លួន​រហូត​ដល់​១៧​ម៉ឺន​ដុល្លារ ក្នុង​មួ​យស​ប្តា​ហ៍ ខណៈ​ក្លិប Leicester ហ៊ាន​ចំណាយ​ត្រឹមតែ​១៣​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ។

Vardy កំពុង​រារែក​ចិត្ត​ក្នុង​ការ​ផ្លាស់​ទៅ​ក្លិប Arsenal ឬ​ក៏​បន្ត​នៅ​លេង​ឱ្យ Leicester ខណៈ​ក្លិប​ម្ចាស់​ជើងឯក​ប្រឺ​មី​ញេ​លី​ក​ថ្មី​នេះ ផ្តល់​ឱកាស​ឱ្យ​រូប​លោក​លេង​នៅ​លំដាប់​កំពូល​ក្នុង​ក្លិប ។

ទោះជា​យ៉ាងណា​ក្តី គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស Hodgson បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មិន​ត្រូវ​មាន​អ្វី​រំខាន​ចំពោះ​កីឡាករ Vardy​ឡើយ មុន​ការ​ប្រកួត​បើក​ឆាក​ក្នុង​ពូ​ល​ដំបូង​ប៉ះ​ជាមួយ​រុ​ស្ស៊ី​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ ។ ម្យ៉ាងវិញទៀត លោក Hodgson ក៏​បាន​ដាក់​បម្រាម​មិន​ឱ្យ​ភ្នាក់ងារ និង​តំណាង​ក្លិប​នានា​ទាក់ទង​កីឡាករ​រូប​នេះ​ឡើយ ៕