លោក ហ៊ុន សែន ប្តេជ្ញា​រក្សា​សន្តិភាព តែ​បដិសេធ​ការ​ចរចា​អំពី ‘វិបត្តិ’ នយោបាយ

កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសអ្នកទាំងឡាយដែលបានចាត់ទុកស្ថានការណ៍ នយោបាយបច្ចុប្បន្នជា “វិបត្តិ” ដោយលោកបានជំរុញកម្មករកាត់ដេរក្មេងៗ ដែលចូលរួមស្តាប់លោកឲ្យសប្បាយ រីករាយ ដែលពួកគេមិនបាច់រស់ក្នុងភាពរន្ធត់នៃរបបខ្មែរក្រហម។ អង្គការសិទ្ធិមនុស្ស អ្នកវិភាគ និងអ្នកសង្កេតការណ៍ បានលើកឡើងអំពីបរិយាកាសនយោបាយកាន់តែអាក្រក់ ទៅយ៉ាងឆាប់រហ័សក្នុងពេលជាច្រើនខែកន្លងទៅនេះ ដែលឃើញមានការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សនិងតំណាង រាស្ត្រគណបក្សប្រឆាំង ក្នុងករណីជាច្រើនដែលគេមើលឃើញជាទូទៅថាជាហេតុផលនយោបាយ។             គណបក្សសង្គ្រោះជាតិបានប្រកាសធ្វើពហិការមិនចូលប្រជុំសភាកាលពីខែមុន ជាការតវ៉ាចំពោះការចាប់ខ្លួន តំណាងរាស្ត្ររបស់ខ្លួន បើទោះជានៅមានអភ័យឯកសិទ្ធិរបស់ខ្លួនក៏ដោយ។ ប៉ុន្តែនៅឯពិធីអបអរការបើករោងចក្រទី១០០នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លោក ហ៊ុន សែន បានច្រានចោលការចរចាអំពីបញ្ហាធ្ងន់ធ្ងរណាមួយនោះ។ លោកបានមានប្រសាសន៍ថា “កម្ពុជាបច្ចុប្បន្នគ្មានវិបត្តិអ្វីមួយកើតឡើងទេ។ អ្នកដែលនិយាយអំពីវិបត្តិ រឿង របស់ពួកគេ គេបង្កើតដោយខ្លួនគេ។ អាហ្នឹងរឿងរបស់គេ ខ្ញុំអត់ទទួលខុសត្រូវទេអាហ្នឹង”។ និយាយសំដៅដល់ការខិតខំជួយសម្រាលគ្រោះរាំងស្ងួតវិញ លោកបានមានប្រសាសន៍ថា “ហើយខ្ញុំទទួលខុស ត្រូវទៅលើបញ្ហាទាំងឡាយដែលវាពាក់ព័ន្ធទៅនឹងការការពារសន្តិភាព ការពារស្ថិរភាពនយោបាយ សណ្ដាប់ ធ្នាប់សង្គម ការពារនៃការរីកចម្រើន ការអភិវឌ្ឍរបស់ប្រជាជន និងដោះស្រាយការលំបាករបស់ប្រជាជន ដូចជា កាលលើកមុន យុទ្ធនាការចែកចាយទឹក […]

The post លោក ហ៊ុន សែន ប្តេជ្ញា​រក្សា​សន្តិភាព តែ​បដិសេធ​ការ​ចរចា​អំពី ‘វិបត្តិ’ នយោបាយ appeared first on The Cambodia Daily.