ចិន ៖ បេក្ខជន​អាច​ប្រឈម​មុខ​នឹង​ការ​​ជាប់​គុក ៧ ឆ្នាំ​​​បើ​សិន​ជា​ចាប់​បាន​ថា​បាន​​លួច​ចំលង​

បើទៅតាមការចុះផ្សាយរបស់ កាលពីពេលថ្មីៗនេះ វិន័យក្នុងការប្រលងថ្នាក់ជាតិដើម្បីចូលទៅសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសចិនឆ្នាំនេះកាន់តែរឹតបន្តឹងខ្លាំងជាងមុន ដោយការពិន័យកាន់តែធ្ងន់ធ្ងរទៅដល់បេក្ខជនណាដែលបានលួចចំលង។

ការប្រលងថ្នាក់ជាតិដ៏ធំដែលភាសាចិនហៅថា Gaokao នេះគឺជាការប្រលងដ៏សំខាន់បំផុតក្នុងជីវិតសិក្សារបស់សិស្សសាលានៅប្រទេសចិន។ សម្រាប់ឆ្នាំនេះវិន័យកាន់តែតឹងរឹងជាមុនចំពោះបេក្ខជនណាដែលបានប្រព្រឹត្តិល្មើស ជាពិសេសអ្នកដែលបានលួចចំលង ដោយច្បាប់ប្រលងបានកំណត់ថា បើសិនជាបេក្ខជនត្រូវចាប់បានថាបានលួចចំលង គេអាចប្រឈមមុខនឹងការជាប់ឃុំឃាំងក្នុងពន្ធនាគាររយៈពេល ៧ ឆ្នាំ។

កាលពីការប្រលងកាលពីឆ្នាំមុនៗ ការពិន័យសម្រាប់បេក្ខជនដែលលួចចំលងគឺត្រឹមតែពិន័យមិនឲ្យចូលរួមប្រលងរយៈពេល ៣ ឆ្នាំតែប៉ុណ្ណោះ។ ក្រសួងអប់រំចិនសង្ឃឹមថាការចេញច្បាប់ថ្មីនេះ នឹងអាចធ្វើឲ្យការប្រលងកាន់តែមានភាពសុក្រឹត ក៏ដូចជាធ្វើឲ្យសិស្សដែលទទួលបានពីការប្រលងនេះសុទ្ធសឹងតែក្លាយទៅជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិនៅពេលអនាគត៕

ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។


  • ចិន ៖ បេក្ខជន​អាច​ប្រឈម​មុខ​នឹង​ការ​​ជាប់​គុក ៧ ឆ្នាំ​​​បើ​សិន​ជា​ចាប់​បាន​ថា​បាន​​លួច​ចំលង​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:ជីវិតនិងសង្គម
Tags: