ល្បែង​ស្នេហ៍​រោល​រាល ​ដើរ​មិន​ត្រូវ​​គឺគុក

​ខេត្ត​កណ្តាល ៖ ​​​ករណី​រួម​ភេទ​​លើ​អនីតិជន​មួយ​ ត្រូវ​កម្លាំងបាន​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​​ បន្ទាប់ពី​​កើត​ហេតុ កាលពី​​ថ្ងៃ​ទី​៦ ​មិថុនា ២០១៦ ​កន្លងមក ស្ថិតនៅ​ចំណុច​ផ្ទះសំណាក់​បាយ័ន ​ក្នុងភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួ​គ៍ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល​។ ជន​​​​សង្ស័យ​​​​​​ឈ្មោះគី​ម ឋានៈ ​​អាយុ​១៧​ឆ្នាំ ​មានទីលំ​នៅ​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ ។ ចំណែក​​ក្មេង​​ស្រី​​រងគ្រោះ​​​អាយុ​​១៤​​ឆ្នាំ​ ។

គួររំលឹកថា កាលពី​​ថ្ងៃ​ទី​២៨ ​ឧសភា ឆ្នាំ​២០១៦ កន្លងមក ជន​រង​គ្រោះ​​បាន​ស្គាល់​ជាមួយ​ជនសង្ស័យ​នៅ​ចំណុច​កោះ​ពេជ្រ ហើយ​​បាន​និយាយ​សាសង​គ្នាសុំ​ធ្វើ​ជា​សង្សារ ។ ក្រោយមក​​​ ធ្លាប់​ជួប​គ្នានៅ​កោះ​ពេជ្រ​៣​ដង​ ។ លុះដល់​ថ្ងៃ​ទី​០៦​ មិថុនា​ ​២០១៦ ក្មេង​ស្រី​​រង​គ្រោះ​ ត្រូវ​ម្តាយ​ស្តីបន្ទោស នាង​​ក៏បាន​​ចេញពីផ្ទះ មក​រក​ជួបជាមួយ​​ជនសង្ស័យដើម្បី​សុំ​នៅ​ជាមួយ ។ តែត្រូវ​ជន​នោះ​ឆ្លើយ​ថា នៅ​ផ្ទះ​ខ្លួន​មិនកើត​​ទេ បងប្អូន​​​រករឿងហើយ ។  បន្ទាប់​មក ​បាន​ទៅ​រក​ជួល​ផ្ទះ​ស្នាក់​​នៅ​ក្នុង​ក្រុមហ៊ុន7NG តែ​ជួល​​មិន​បាន ក៏​នាំ​គ្នា​ទៅ​ដេក​ផ្ទះសំណាក់ «បាយ័ន» ពេលដេក​ផ្ទះសំណាក់​​នោះ ត្រូវ​ជន​សង្ស័យ​​បាន​រួម​ភេទ​ជាមួយ​ក្មេងស្រី​រងគ្រោះ​ចំនួន​​៣​ដង​។

​លុះ​ព្រឹក​ឡើង​វេលាម៉ោង​៦ថ្ងៃ​ទី​០៧ ​មិថុនា ឆ្នាំ​២០១៦ ​ត្រូវ​ក្មេងស្រី​​គ្រោះ​​​​​បើក​ទូរស័ព្ទ​វិញ ហើយ​ឪពុក​​ទូរស័ព្ទ​ចូល​ ហើយ​បាន​​ហៅ​​​​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ពេល​ទៅ​ដល់​ផ្ទះ​​ ត្រូវក្មេង​ស្រី​រង​គ្រោះ​​បាន​ប្រាប់​​ពី​ដំណើ​រឿង​ទាំង​អស់នេះ ​។ លុះ​នៅ​វេលា​ម៉ោង​០៥ និង​៣០​នាទីថ្ងៃ​ទី​០៧ ​មិថុនា​ ​២០១៦ ​ដដែល ម្តាយ​​បាន​​មក​ដាក់ពាក្យបណ្តឹង​នៅ​អធិការដ្ឋាននគរបាល​ស្រុក​ ។

លុះ​នៅ​ថ្ងៃ​ទី​០៨ ​មិថុនា​ ២០១៦​ នេះ កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុកចុះ​ស្រាវជ្រាវ បាន​ហៅ​នាំ​ខ្លួន​ជនសង្ស័យមក​សាកសួរ​នៅ​អធិការដ្ឋាន ក្រោយ​ពី​សាកសួរ​ជនល្មើស​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រួម​ភេទ​លើ​ជនរង​គ្រោះ​ប្រាកដ​មែន ​។