ថៅកែ​រោងចក្រ​ហៃ​ស៊ីញ​ថយ​រថយន្ត​ កិន​កម្មករ​ខ្លួនឯងស្លាប់ ​ហើយព្យាយាម​លាក់បាំង​ព័ត៌មាន​

ថៅកែ​រោងចក្រ​ហៃ​ស៊ីញ​ថយ​រថយន្ត​ កិន​កម្មករ​ខ្លួនឯងស្លាប់ ​ហើយព្យាយាម​លាក់បាំង​ព័ត៌មាន​

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ជា​ទម្ងន់​ ហើយ​បាន​ដាច់ខ្យល់​ស្លាប់​ នៅ​តាម​ផ្លូវ​ ខណៈ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់ពី​ត្រូវ​ថៅកែ​របស់​រោងចក្រ​ថៃ​ស៊ីង​ថយ​រថយន្ត​របស់​ខ្លួន​កិន​កម្មករ​ខ្លួនឯង ​ដែល​កំពុង​ធ្វើការ។ ប៉ុន្តែ​ករណី​នេះ​ ខាង​រោងចក្រ​ព្យាយាម​លាក់បាំង​ព័ត៌មាន​សមត្ថកិច្ច​ និង​អ្នកកាសែត។

ហេតុការណ៍​នេះ​ មាន​ការ​ភ្ញាក់ផ្អើល​ឡើង ​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​៨​ ខែ​មិថុនា ​ឆ្នាំ​២០១៦​នៅ​ផ្លូវ​៩០៧ ​ភូមិ​ទួល​សង្កែ ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សីកែវ។

ប្រភព​ពី​បងប្រុស​បង្កើត​ជនរងគ្រោះ​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ យឹម សុភ័ក្រ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ធ្វើការ​ក្នុង​រោងចក្រ​ខាងលើ ​ផ្នែក​តុ​កាត់​ ស្នាក់នៅ​ផ្ទះ​ជួល​ម្តុំ​កើតហេតុ មាន​ស្រុកកំណើត ភូមិ​វាល​តូច ​ឃុំ​ស៊ីដា​ ស្រុក​ត្បូងឃ្មុំ ​ខេត្ត​ត្បូងឃ្មុំ។

បងប្រុស​ជនរងគ្រោះ​ឈ្មោះ យឹម សុផល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ​ជនរងគ្រោះ​កំពុង​លា​ក្រណាត់​កាត់​នៅ​ក្នុង​រោងចក្រ នៅ​ក្នុង​ម៉ោង​ការងារ ស្រាប់តែ​ថៅកែ​រោងចក្រ​ឈ្មោះ​ហេង បាន​បើក​រថយន្ត​ម៉ាកឡង់​គ្រឹស័រ​ប្រា​ដូ​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ភ្នំពេញ ២X 0454 ថយក្រោយ មិនបាន​មើល​ក៏​បុក​ជនរងគ្រោះ​ខ្ទប់​នឹង​ទ្វារ​រោងចក្រ​ពេញទំហឹង ​បណ្តាល​ឲ្យ​ជន​រងគ្រោះ​របួស​ធ្ងន់។ ប្រភព​បន្ត​ថា ក្រោយ​កើតហេតុ សន្តិសុខ​នៅ​ក្នុង​រោងចក្រ​នោះ​ បាន​លើក​បុរស​រងគ្រោះ​ដាក់​រថយន្ត​បង្ក​ដឹក​ទៅ​សង្គ្រោះ ប៉ុន្តែ​ជា​អកុសល ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ក៏បាន​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ​យ៉ាង​អាណោចអាធ័ម។

អ្វី​ដែល​ហួសចិត្ត​នោះ ​ទាំង​ថៅកែ​ ទាំង​សន្តិសុខ​ បាន​ព្យាយាម​លាក់បាំង​ព័ត៌មាន​ មិនបាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន ហើយ​បាន​រារាំង​មិន​ឲ្យ​អ្នកកាសែត​ថតរូប​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ​បន្ទាប់ពី​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​បុក​កម្មករ​ស្លាប់ ​រោងចក្រ​ហៃ​ស៊ីង​នោះ​បាន​ទុស្សេ​ខ្សែភ្លើង​ផ្អើល​ឈុល​ម្តង​ទៀត។ ក្រោយពេល​ស្លាប់​ ជនរងគ្រោះ​ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​ខាង​ប្រពន្ធ​ឯ​ខេត្ត​តាកែវ៕