ពិធី​ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​សង្កាត់​ឆ្នាំ​២០១៦​ របស់​សាលា​ខណ្ឌ​ជ្រោយចង្វា​រ

ពិធី​ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​សង្កាត់​ឆ្នាំ​២០១៦​ របស់​សាលា​ខណ្ឌ​ជ្រោយចង្វា​រ

ភ្នំពេញ ៖ នៅ​សាលា​ខណ្ឌ​ជ្រោយចង្វា នា​ព្រឹក​ថ្ងៃទី​៨ ​ខែមិថុនា​ ឆ្នាំ​២០១៦ បាន​រៀបចំ​ពិធី​ដេញថ្លៃ​គ​ម្រោង​អភិវឌ្ឍន៍​សង្កាត់​ឆ្នាំ​២០១៦​ របស់​សាលា​ខណ្ឌ​ជ្រោយចង្វារ ដែល​មាន​ចំនួន​៥​សង្កាត់ ​ចំនួន​៥​គម្រោង ក្រោម​អធិបតីភាព​លោកស្រី​ ម៉ក់ ​វណ្ណ​ស៊ីថា អភិបាលរង​រាជធានី​ភ្នំពេញ លោក​ ឡេង ​រ៉ា​វង្ស​ អភិបាលរងខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ រួម​នឹង​តំណាង​ក្រុមហ៊ុន​សាងសង់មកពី​ចំនួន​១៤​ក្រុម​ហ៊ុន។​

គម្រោង​ដេញថ្លៃ​របស់​មូលនិធិ​សង្កាត់​ទាំង​៥​សង្កាត់ មាន​ចំនួន​៥​គម្រោង ហើយ​គម្រោង​ស្ទើរ​ទាំង​អ​ស់​សុទ្ធតែ​គម្រោង​សាងសង់​ផ្លូវ​បេតុង​ថ្មី។​

លោក ឡេង​ រ៉ា​វង្ស អភិបាលរងខណ្ឌ​ជ្រោយចង្វា​របាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​របស់​សម្ដេ​ច​តេ​ជោ ​ហ៊ុន​ ​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​ក្លាយ​ជា​ប្រ​ទេស​មួយ​ ដែល​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​ចន្លោះ ពី​៥​ទៅ​៧​ភាគរយ ដែល​កំណើន​នេះ​នឹង​ជួយ​ឲ្យ​ប្រទេស​យើង​ក្លាយជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប នា​ពេល​ឆាប់ៗ​ខាងមុខនេះ។

លោក​បន្ត​ថា ជាមួយនឹង​ការ​រីកចម្រើន​លើ​សេដ្ឋកិច្ច​របស់​ប្រទេស ​ប្រជាពលរដ្ឋ​ ក៏​មាន​ចំណូល​អាច​ចូ​ល​រួម​ជាមួយនឹង​ការ​អភិវឌ្ឍ​ប្រទេស​ផង​ដែរ។​

លោក​ស្រី​ ម៉ក​ វណ្ណ​ស៊ីថា អភិបាលរង​រាជធានី​បាន​ថ្លែង​នា​ឱកាស​នោះ​ថា ដើម្បី​ឲ្យ​ការ​ដេញ​ថ្លៃ​នា​ពេ​ល​បន្តិច​ទៀត​នេះ ទទួល​បាន​ជោគជ័យ និង​តម្លាភាព ទាមទារ​ឲ្យ​មាន​ការចូលរួម​ពី​សំណាក់​ក្រុម​ប្រឹ​ក្សា​សង្កាត់ គណៈកម្មការ​លទ្ធកម្ម​សង្កាត់ ជន​បង្គោល​តាមដាន​ត្រួតពិនិត្យ ​និង​វាយតម្លៃ ​ជាពិសេស​តំណាង​ប្រជាពលរដ្ឋ​ ដែល​ជា​អ្នក​ទទួលផល​ផ្ទាល់​ពី​គម្រោង មិនតែប៉ុណ្ណោះ ក៏​ទាមទារ​ឲ្យ​មាន​ក្រុម​ហ៊ុន និង​អ្នកម៉ៅការ​ចូលរួម​ដេញថ្លៃ និង​អនុវត្តន៍​នូវ​រាល់​នីតិវិធី ដែល​បាន​កំណត់​ដោយ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ជា​ធរមាន៕