លិច​ទូកដកោះ​កែវ ​បាត់​ខ្លួន ៦ នាក់ សង្គ្រោះបាន ៤ នាក់​

Videos


មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង ១៣ និង ៣០ នាទីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៦ មានករណីលិចទូកដ ១ គ្រឿងដែលមានម្ចាស់ឈ្មោះ ស៊ុន ថៃ ភេទប្រុស រស់នៅភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ។

លិច​ទូកដកោះ​កែវ ​បាត់​ខ្លួន ៦ នាក់ សង្គ្រោះបាន ៤ នាក់​

លោក ទូច អ៊ីណាន មេបញ្ជាការស្តីទីអាវុធហត្ថខេត្តកណ្ដាលបានឲ្យដឹងថា ករណីលិចទូកដចម្លងនេះកើតឡើងនៅចំណុចទន្លេមេគង្គក្រោមចម្ងាយពីច្រាំង ប្រហែល១០០ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល បណ្តាលមកពីខ្យល់ និង ភ្លៀងខ្លាំង ។ ពេលនោះជនរងគ្រោះដែលនៅលើទូកចម្លងមានចំនួន ១០ នាក់ ទាំងអ្នកបើកទូកដ ហែលរួច ៤ នាក់ និង បាត់ខ្លួន ៦ នាក់ ។

លិច​ទូកដកោះ​កែវ ​បាត់​ខ្លួន ៦ នាក់ សង្គ្រោះបាន ៤ នាក់​

ជនរងគ្រោះ ៤ នាក់បានហែលមកច្រាំងត្រូវបានសមត្ថកិច្ច និង ប្រជាពលរដ្ឋជួយសង្គ្រោះ ដោយឡែកមនុស្ស ៦ នាក់ទៀតបានបាត់ខ្លួន កម្លាំងសមត្ថកិច្ច និង ប្រជាពលរដ្ឋកំពុងស្វែងរក ហើយគេពុំទាន់ដឹងច្បាស់ថាវាសនាអ្នកបាត់ខ្លួននោះទៅជាយ៉ាងណានោះទេ ៕

                                                                                            សុថាត់

លិច​ទូកដកោះ​កែវ ​បាត់​ខ្លួន ៦ នាក់ សង្គ្រោះបាន ៤ នាក់​

លិច​ទូកដកោះ​កែវ ​បាត់​ខ្លួន ៦ នាក់ សង្គ្រោះបាន ៤ នាក់​