អគ្គិសនី​កម្ពុជា​ ស្នើ​អ្នក​ប្រើ​ប្រាស់​កុំ​រិះ​គន់ ​ដោយ​បង្ហោះ​តាម​FB

អគ្គិសនី​កម្ពុជា​ស្នើ​អ្នក​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ទាំងអស់ កុំ​យក​ដំណោះ​ស្រាយ​ ដោយ​សរសេរ​រិះគន់​បញ្ហា​នា​នា​ នៅ​ពេល​ជួប​វិបត្តិ​អគ្គិសនី​លើ​បណ្ដាញ​សង្គម​ ព្រោះ​ការ​ធ្វើ​បែប​នេះ​មិន​មែន​ជា​ដំណោះ​ស្រាយ​នោះ​ឡើយ។
កន្លង​មក​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​នៅ​ពេល​ជួប​បញ្ហា ដូច​ជា ប្រើ​ភ្លើង​អស់​តិច តែ​វិក្កយបត្រ​ចេញ​មក​អស់​ច្រើន ក៏​សរសេរ​បង្ហោះ​តាម​FB តែ​ម្ដង។

អគ្គិសនី​កម្ពុជា​ ស្នើ​អ្នក​ប្រើ​ប្រាស់​កុំ​រិះ​គន់ ​ដោយ​បង្ហោះ​តាម​FB
ការរិះគន់ពីអ្នកប្រើប្រាស់ថាមពលគ្គីសនីកម្ពុជាកន្លងមក (រូបភាព៖ Page អគ្គីសនីកម្ពុជា)

អគ្គិសនី​កម្ពុជា​ ស្នើ​អ្នក​ប្រើ​ប្រាស់​កុំ​រិះ​គន់ ​ដោយ​បង្ហោះ​តាម​FB

ដូច្នេះ​ហើយ ​អគ្គិសនី​កម្ពុជា​ស្នើ​ពី​ការ​រិះ​គន់​តាម​បណ្ដាញ​សង្គម Facebook​ ជំនួស​មក​វិញ​ដោយ​មក​បណ្ដា​សាខា​អគ្គីសនី​ផ្ទាល់ ឬ​ទំនាក់ទំនង​តាម​លេខ​ទូរសព្ទ ​ ឬ​តាម​ទំព័រ​បណ្ដាញ​សង្គម Facebook ផ្លូវ​ការ នៅ​ពេល​មាន​ចម្ងល់​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី ដែល​នេះ​ទើប​ជា​នីតិវិធី​នៃ​ការ​ដោះ​ស្រាយ​ល្អ​ប្រសើរ។​

ចំពោះ​ការ​លើក​ឡើង​នេះ ប្រជាជន​ជា​ច្រើន​មាន​ការ​គាំ​ទ្រ ខ្លះ​ទៀត​មិន​គាំ​ទ្រ​ដែរ។ ​ពួក​គេ​យល់​ថា​ការ​បង្ហោះ​កន្លង​មក​នេះ​វា​អាច​គ្រាន់​ជា​ប៉ាន់​ស្មាន​ដោយ​ពុំ​បាន​ថ្លឹង​ថ្លែង​ច្បាស់​លាស់ ពី​អ្នក​ជំនាញ​បច្ចេកទេស។ តែ ខ្លះ​ទៀត​យល់​ថា កុំ​តែ​ដោយ​សារ​បង្ហោះ FB ម្ល៉េះ​មិន​ដឹង​អគ្គីសនី​លួច​បន្លំ ចេះ​តែ​កត់​ដាក់​ក្នុង​ក្រដាស​ភ្លើង​តាម​ចិត្ត​មិន​ខាន។

ទោះ​យ៉ាង​ណា នា​ពេល​នេះ​អគ្គិសនី​កម្ពុជា​សូម​សាធារណជន​អញ្ជើញ​មក​បណ្ដា សា​ខា​នៅ រាជធានី​ភ្នំពេញ ឬ​អគ្គិសនី​ខេត្ត​ចំណុះ​ឲ្យ​អគ្គិសនី​កម្ពុជា ដោយ​ផ្ទាល់។ ឬ​ទំនាក់​ទំនង តាម​រយៈ​លេខ​ទូរស័ព្ទ​នៅ លើ​វិក្កយបត្រ ឬ​ទំព័រ​បណ្ដាញ​សង្គម Facebook ផ្លូវ​ការ​របស់ “អគ្គិសនី​កម្ពុជា-EDC” ឬ​ទំនាក់​ទំនង ទី​ស្នាក់​ការ​កណ្ដាល​អគ្គិសនី​កម្ពុជា​តាម​រយៈ​លេខ​ទូរស័ព្ទ 023 722 525 ទាំង​នេះ​ជា​នីតិវិធី​នៃ ការ​ដោះ ស្រាយ៕

​អត្ថបទ៖ លឹម សុ​នា
ប្រភព៖ sabay

  • អគ្គិសនី​កម្ពុជា​ ស្នើ​អ្នក​ប្រើ​ប្រាស់​កុំ​រិះ​គន់ ​ដោយ​បង្ហោះ​តាម​FB已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:ជីវិតនិងសង្គម
Tags: