ផ្ទៃមុខ​ស​ស្រស់ស្អាត​ដោយ​ការធ្វើ​ម៉ាស្ស​បិទមុខ​ដែល​ផ្សំ​ពី​ផ្លែ​ប៉េងប៉ោះ​

មិត្តនារីទាំងឡាយតែងតែមានការព្រួយបារម្ភចំពោះបញ្ហាស្បែកមុខជាក់ជាមិនខាន ហើយតែងតែមានការខ្វល់ខ្វាយ ចង់បានស្បែកមានភាពសស្រស់ស្អាត។ផបហ្សូន អាស៊ីសូម ចូលរួចក្នុងការដោះស្រាយបញ្ហា នេះដល់ប្រិយមិត្តទាំងអស់ ហើយសូមធ្វើការណែនាំ ឱ្យប្រិយមិត្តងាកមកសាកល្បង ប្រើម៉ាស្សបិទមុខដែលផ្សំពីផ្លែប៉េងប៉ោះ។ ដើម្បីទទួលបានអត្ថ ប្រយោជន៍ពិតៗនោះ សូមប្រិយមិត្តអនុវត្តតាមវិធីដូចខាងក្រោមនេះ៖

១.កាត់ផ្លែប៉េងប៉ោះជាដុំៗ ហើយដាក់ចូលទៅក្នុងឆ្នាំងតូចមួយ ជាតិអាស៊ីតធម្មជាតិដែលមាននៅក្នុងផ្លែប៉េងប៉ោះធ្វើឲ្យវាគឺជាសារធាតុជួយស្បែកម្យ៉ាងដែលជួយជួយលាងសម្អាតរន្ធញើស។ ផ្លែប៉េងប៉ោះក៏សម្បូរទៅដោយអង់ទីអុកស៊ីដង់ ដែលជួយធ្វើការផ្លាស់កោសិកាថ្មីដល់ស្បែក ដែលធ្វើឲ្យមុខរបស់អ្នកមើលទៅក្មេងជាងវ័យ។

២.បន្ទាប់មកបន្ថែមពពួកសណ្តែកបៃតងទៅក្នុងឆ្នាំង ហើយចម្អិនវាឲ្យឡើងទន់។ ពពួកសណ្តែកបៃតងសម្បូរទៅដោយស័ង្កសី ដែលជាវីតាមីនជួយព្យាបាលស្បែកខូច។

៣.កិនប៉េងប៉ោះនិងសណ្តែកបៃតងរហូតដល់វាម៉ដ្ឋចូលគ្នា ហើយបន្ថែមក្រែម (sour cream) ១ស្លាបព្រាកាហ្វេ។ អាស៊ីតឡាក់ទិច (lactic acid) ដែលមាននៅក្នុងក្រែមនោះនឹងជួយព្យាបាលបញ្ហារម៉ាស់ស្បែក និងជួយបន្ទន់ស្បែក។ វាថែមទាំងមានជាតិសំណើម និងជួយបន្តឹងស្បែកមិនឲ្យជ្រីវជ្រួញថែមទៀតផង។
៤.មុននិងប្រើម៉ាស្សចូរលាងសម្អាតមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ហៗ ហើយផ្តិតមុខឲ្យស្ងួត។ បន្ទាប់មកលាបម៉ាស្សដែលទើបនឹងផ្សំហើយដែលនៅក្តៅតិចៗលើមុខនិងករបស់អ្នក ហើយទុកវារយៈពេល ២០នាទី។ ជាចុងក្រោយ លាងសម្អាតម៉ាស្សថ្នមៗ ដោយប្រើទឹកក្តៅឧណ្ហៗ ហើយប្រើកន្សែងផ្តិតមុខឲ្យស្ងួត ។ ប្រសិនជាចង់ទទួលបានលទ្ធផលល្អ ប្រិយមិត្តទាំងអស់ត្រូវតែអនុវត្តឱ្យបានជាប់ជាប្រចាំ ហើយត្រូវមានការព្យាយាម ទើបទទួលបានផលជាទីគាប់ចិត្ត៕

ប្រភព៖ iknow

  • ផ្ទៃមុខ​ស​ស្រស់ស្អាត​ដោយ​ការធ្វើ​ម៉ាស្ស​បិទមុខ​ដែល​ផ្សំ​ពី​ផ្លែ​ប៉េងប៉ោះ​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:សុខភាព
Tags: