តួ​ឯកស្រី​ ហាន់​ ជី​អ៊ុន​ ដឹក​ដៃ​ប្រុស​ក្មេង​ដើរ​លើ​កម្រាលព្រំ​ក្រហម​

Videos


កាលពីពេលថ្មីៗនេះតារាសម្តែងស្រីជួរមុខ គឺនាង សុង ហេក្យូ (Song Hye-kyo) ដែលទស្សនិកជនស្គាល់ថាតួឯកស្រី ហាន់ ជីអ៊ុន និងតារាប្រុស សុង ចុងគី (Song Joong-ki) បានបណ្ដើរគ្នាលើកម្រាលព្រំក្រហមក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ «Baeksang Arts Awards» លើកទី ៥២ ដែលបានធ្វើឲ្យមហាជនជាច្រើនស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង ។

 

តួ​ឯកស្រី​ ហាន់​ ជី​អ៊ុន​ ដឹក​ដៃ​ប្រុស​ក្មេង​ដើរ​លើ​កម្រាលព្រំ​ក្រហម​

នៅក្នុងឱកាសនោះដែរគេឃើញមានតារាសម្ដែងប្រុសស្រីជាច្រើននាក់ទៀតបានចូលរួម ប៉ុន្តែសម្រាប់តារាប្រុសស្រីទាំងពីរដួងខាងលើនេះត្រូវបានអ្នកកាសែត និង មហាជនជាច្រើននៅក្នុងព្រឹត្តិការន៍នោះចាប់អារម្មណ៍ខ្លាំងជាងគេ ។

តួ​ឯកស្រី​ ហាន់​ ជី​អ៊ុន​ ដឹក​ដៃ​ប្រុស​ក្មេង​ដើរ​លើ​កម្រាលព្រំ​ក្រហម​

តាមរូបថតប៉ុន្មានសន្លឹករបស់តារាស្រីវ័យ ៣៤ ឆ្នាំ នាង សុង ហេក្យូ និងតារាប្រុសវ័យ ៣០ ឆ្នាំ លោក សុង ចុងគី ដែលបានថតដោយក្រុមអ្នកសារព័ត៌មានក្នុងឱកាសប្រគល់ពាន «Baeksang Arts Awards» នេះបានធ្វើឲ្យអ្នកគាំទ្រនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមជាច្រើននាក់សរសើរមិនដាច់ពីមាត់ ហើយថែមទាំងបាននិយាយថា តារាទាំងពីរដួងនេះប្រៀបដូចជាគូស្វាមីភរិយាយ៉ាងដូច្នេះដែរ ។

តួ​ឯកស្រី​ ហាន់​ ជី​អ៊ុន​ ដឹក​ដៃ​ប្រុស​ក្មេង​ដើរ​លើ​កម្រាលព្រំ​ក្រហម​

គួរបញ្ជាក់ដែរថា «Baeksang Arts Awards» គឺជាកម្មពិធីប្រគល់ពានដ៏ធំប្រចាំឆ្នាំសម្រាប់តារាសម្ដែង ក៏ដូចជារឿងដែលទទួលបានប្រជាប្រិយភាពខ្លាំងបំផុតប្រចាំឆ្នាំ មិនថារឿងភាគ និង រឿងដុំនោះទេ ហើយសម្រាប់ខួបលើកទី ៥២ នៃព្រឹត្តិការណ៍នេះដែរត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីសំណាក់តារាសម្ដែងប្រុសស្រីជាច្រើននាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ៕

                                                            ( ប្រភព : ដ្រាម៉ាហ្វេវ័រ ) កុសល

តួ​ឯកស្រី​ ហាន់​ ជី​អ៊ុន​ ដឹក​ដៃ​ប្រុស​ក្មេង​ដើរ​លើ​កម្រាលព្រំ​ក្រហម​

តួ​ឯកស្រី​ ហាន់​ ជី​អ៊ុន​ ដឹក​ដៃ​ប្រុស​ក្មេង​ដើរ​លើ​កម្រាលព្រំ​ក្រហម​

តួ​ឯកស្រី​ ហាន់​ ជី​អ៊ុន​ ដឹក​ដៃ​ប្រុស​ក្មេង​ដើរ​លើ​កម្រាលព្រំ​ក្រហម​

តួ​ឯកស្រី​ ហាន់​ ជី​អ៊ុន​ ដឹក​ដៃ​ប្រុស​ក្មេង​ដើរ​លើ​កម្រាលព្រំ​ក្រហម​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត