ភ្លៀង​ជាង​មួយ​ម៉ោង​សោះ ដល់​ថ្នាក់​ហ្នឹង​ផង !

នៅថ្ងៃនេះមានភ្លៀងធ្លាក់តែជាងមួយម៉ោងសោះ ដែលជាភ្លៀងមេធំដំបូងសម្រាប់រាជធានីភ្នំពេញនៅដើមរដូវវស្សាឆ្នាំនេះ បណ្តាលឲ្យតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ ត្រូវបានលិចលង់ដោយទឹកភ្លៀង មិនត្រឹមតែប៉ុណ្ណោះ បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់មួយចំនួន ដោយសារតែការរលំដើមឈើ និង ស្រុតផ្លូវថ្នល់ជាដើម ។
ភ្លៀង​ជាង​មួយ​ម៉ោង​សោះ ដល់​ថ្នាក់​ហ្នឹង​ផង !
ភ្លៀងមួយមេធំបានចាប់ផ្តើមធ្លាក់ពីម៉ោងជាង ១ រហូតដល់ម៉ោងជាង ២ រសៀល គឺមានរយៈពេលតែជាង ១ ម៉ោង បណ្តាលឲ្យផ្លូវសំខាន់ៗមួយចំនួនរងការជនលិច ដោយ ជំនន់ទឹកភ្លៀង បង្ករឲ្យមានការកកស្ទះចរាចរនៅតាមដងផ្លូវ ។

ទន្ទឹមគ្នាជាមួយនឹងភ្លៀងនេះដែរ ក៏មានខ្យល់បក់បោកយ៉ាងខ្លាំងដែលបណ្តាលឲ្យមានការរលំដើមឈើនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បណ្តាលឲ្យរថយន្តចំនួន៥គ្រឿងត្រូវបានខូចខាតយ៉ាងដំណំ និងមានការបាក់ស្រុតផ្លូវថ្នល់ នៅម្តុំខាងកើតស្តាតអូឡាំពិក បណ្តាលឲ្យរថយន្តធ្លាក់ចូលទៅក្នុងនោះចំនួនមួយគ្រឿង ក្រៅពីនោះនៅតាមដងផ្លូវ និង ផ្ទះសម្បែងប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួននៅក្នុងទីក្រុងភ្នំពេញ ត្រូវបានជន់លេចដោយទឹកភ្លៀង ៕ ជួន នូវ
ភ្លៀង​ជាង​មួយ​ម៉ោង​សោះ ដល់​ថ្នាក់​ហ្នឹង​ផង !

ភ្លៀង​ជាង​មួយ​ម៉ោង​សោះ ដល់​ថ្នាក់​ហ្នឹង​ផង !

ភ្លៀង​ជាង​មួយ​ម៉ោង​សោះ ដល់​ថ្នាក់​ហ្នឹង​ផង !

ភ្លៀង​ជាង​មួយ​ម៉ោង​សោះ ដល់​ថ្នាក់​ហ្នឹង​ផង !

ភ្លៀង​ជាង​មួយ​ម៉ោង​សោះ ដល់​ថ្នាក់​ហ្នឹង​ផង !

ភ្លៀង​ជាង​មួយ​ម៉ោង​សោះ ដល់​ថ្នាក់​ហ្នឹង​ផង !

ភ្លៀង​ជាង​មួយ​ម៉ោង​សោះ ដល់​ថ្នាក់​ហ្នឹង​ផង !

ប្រភព៖ pmhotnews