ខ្ជិលបោក​មាន​ម៉ាស៊ីន​បោក តែ​បើ​បោក​ហាល​ស្ងួត​ហើយ​ខ្ជិល​បត់ ពេល​នេះ​ក៏​មាន​ម៉ាស៊ីន​បត់​ដែរ! (វីដេអូ)

បោកគក់សម្លៀកបំពាក់ក៏ជាការងារដ៏គួរឱ្យធុញទ្រាន់មួយដែលតែងតែឮពីមាត់មនុស្សជាច្រើនទាំងបុគ្គលិកក្រុមហ៊ុន សិស្សនិស្សិត ឬស្ត្រីជាមេផ្ទះដែលមានកូនតូចៗ និងត្រូវបោកគក់សម្លៀកបំពាក់ច្រើនឱ្យទាំងកូន និងទាំងស្វាមី។ តែកង្វល់នេះត្រូវបានសម្រាលដោយម៉ាស៊ីនបោកខោអាវ។ ម៉ាស៊ីនបោកជួយសម្រាលបានតែរឿងបោកគក់ទេ រឿងបត់សម្លៀកបំពាក់ទុកគឺត្រូវធ្វើខ្លួនឯងដោយចៀសមិនរួចដដែល។

ខ្ជិលបោក​មាន​ម៉ាស៊ីន​បោក តែ​បើ​បោក​ហាល​ស្ងួត​ហើយ​ខ្ជិល​បត់ ពេល​នេះ​ក៏​មាន​ម៉ាស៊ីន​បត់​ដែរ! (វីដេអូ)

សម្លៀកបំពាក់ច្រើនត្រូវបត់ទុកឱ្យមានសណ្តាប់ធ្នាប់មុខជាត្រូវប្រើពេលច្រើនជាមិនខាន ហើយក៏គួរឱ្យធុញផងដែរ ថ្វីបើការងារនេះមើលពីសម្បកក្រៅទៅហាក់សាមញ្ញយ៉ាងណាក៏ដោយ។ តែពេលនេះមានម៉ាស៊ីនមួយដែលអាចជួយបត់សម្លៀកបំពាក់ដោយយើងមិនចាំបាច់ធ្វើដូចមុនទៀតនោះទេ។

ខ្ជិលបោក​មាន​ម៉ាស៊ីន​បោក តែ​បើ​បោក​ហាល​ស្ងួត​ហើយ​ខ្ជិល​បត់ ពេល​នេះ​ក៏​មាន​ម៉ាស៊ីន​បត់​ដែរ! (វីដេអូ)

“ហ្វូលឌី ម៉េត” (Foldi Mate) អាចជួយបត់សម្លៀកបំពាក់ឱ្យអ្នកបានយ៉ាងលឿន និងមានរបៀបរៀបរយល្អ។ ក្រុមហ៊ុននឹងបញ្ចេញម៉ាស៊ីនបត់សម្លៀកបំពាក់ម៉ាកនេះលក់ក្នុងឆ្នាំ ២០១៧ ខាងមុខនេះហើយ។ ចំពោះតម្លៃលក់វិញគឺ ៥០៩ ផោនដែលត្រូវជា ៨៥០ ដុល្លារអារមេរិក៕

ប្រភព៖ mohameas

  • ខ្ជិលបោក​មាន​ម៉ាស៊ីន​បោក តែ​បើ​បោក​ហាល​ស្ងួត​ហើយ​ខ្ជិល​បត់ ពេល​នេះ​ក៏​មាន​ម៉ាស៊ីន​បត់​ដែរ! (វីដេអូ)已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:វីដេអូ
Tags: