ពេជ្រ សោភា បកស្រាយ​រឿង​មាន​គេ​ច្រាន​នាង​ឱ្យ​ដួល​ក្នុង​បន្ទប់ទឹក​

Videos


ថ្មីៗនេះបណ្ដាអ្នកគាំទ្ររបស់កំពូលតារាចម្រៀង ដែលកំពុងល្បីល្បាញខ្លាំងអ្នកនាង ពេជ្រ សោភា បានទទួល ភាពភ្ញាក់ផ្អើល និង ព្រួយបារម្ភពីសុវត្ថិភាពតារាចម្រៀងរូបនេះយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបញ្ចេញសារខ្លីមួយក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឱ្យដឹងថា មាននារីម្នាក់មានចេតនារុញអ្នកនាងឱ្យដួលក្នុងបន្ទប់ទឹក ហើយអ្នកនាងថែមទាំងបញ្ជាក់ថា បានស្គាល់នារី ដែលមានចេតនាអាក្រក់នោះទៀតផង ។

ពេជ្រ សោភា បកស្រាយ​រឿង​មាន​គេ​ច្រាន​នាង​ឱ្យ​ដួល​ក្នុង​បន្ទប់ទឹក​

តាមរយៈការផ្តល់កិច្ចសម្ភាសជាមួយ «ប្រជាប្រិយ» កាលពីពេលថ្មីៗនេះ ពេជ្រ សោភា បានបញ្ជាក់ឱ្យដឹងថា ពិតជាមាននារីម្នាក់មានចេតនាអាក្រក់រុញនាងឱ្យដួលក្នុងបន្ទប់ទឹកពិតមែន ។ ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃច័ន្ទទី៦ ខែមិថុនា នៅក្នុងហាងអាហារមួយកន្លែង ដែលនាងបានទៅទទួលទានអាហារនៅទីនោះ ។ ទោះបីជា នាងបានបញ្ជាក់ថា នាងបានស្គាល់នារីម្នាក់នោះយ៉ាងច្បាស់ក្តី ក៏នាងគ្មានគំរោងថានឹងប្ដឹងផ្ដល់អ្វីនោះ ដែរ ។ ចំពោះស្ថានភាពជំងឺប្រចាំកាយវិញ ពេជ្រ សោភា បានឱ្យដឹងថា ជំងឺរបស់នាងបានធូរស្រាលច្រើនហើយ តែត្រូវលេបថ្នាំជាប្រចាំថ្ងៃ ហើយក៏ត្រូវមានការតាមដានជាប្រចាំពីគ្រូពេទ្យជំនាញផងដែរ ។

ពេជ្រ សោភា បកស្រាយ​រឿង​មាន​គេ​ច្រាន​នាង​ឱ្យ​ដួល​ក្នុង​បន្ទប់ទឹក​

ស្ថិតក្នុងក្ដីព្រួយបារម្ភពីបណ្ដាអ្នកគាំទ្រនេះ ពេជ្រ សោភា ក៏ទទួលសារលើកទឹកចិត្តយ៉ាងច្រើន ហើយក៏មានការសំណូមពរប្រកបដោយក្ដីព្រួយបារម្ភផងដែរ ដោយអ្នកខ្លះបានសសេរសារថា«សូមឱ្យអ្នកនាងមេត្តាការពារសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានប្រសើរ ជៀសវាងមានជនច្រណែនឈ្នានីសមកធ្វើទង្វើមិនគប្បីណាមួយក្នុងគ្រាដែលនាងកំពុង តែឡើងកូដល្បីល្បាញខ្លាំងនេះ ជាក់ស្ដែងដូចជាការរុញឱ្យដួលក្នុងបន្ទប់ទឹកនេះជាដើម »ហើយនៅមានសាររបស់អ្នកគាំទ្រនាងជាច្រើនទៀត ដែលបានសសេរសម្តែងពីទឹកចិត្ត ព្រួយបារម្ភ ចំពោះសុវត្ថិភាពរបស់នាង៕ ភូមិន្ទ

ពេជ្រ សោភា បកស្រាយ​រឿង​មាន​គេ​ច្រាន​នាង​ឱ្យ​ដួល​ក្នុង​បន្ទប់ទឹក​
ពេជ្រ សោភា បកស្រាយ​រឿង​មាន​គេ​ច្រាន​នាង​ឱ្យ​ដួល​ក្នុង​បន្ទប់ទឹក​
ពេជ្រ សោភា បកស្រាយ​រឿង​មាន​គេ​ច្រាន​នាង​ឱ្យ​ដួល​ក្នុង​បន្ទប់ទឹក​