វៀរ ស៊ូ​កូ​ល​ឡា​វ៉ា​ត់ ប្រកាស​រឿង​រៀបការ​ចំពោះ​…

Videos


ពេលនេះ មហាជនជាច្រើនកំពុងតែចង់ដឹងចង់ឮពីទំនាក់ទំនងឱ្យពិតប្រាកដរវាងលោក វៀរ ស៊ូកូលឡាវ៉ាត់ (Weir Sukollawat) ដែលជាតារាឯកប្រុសនៅប៉ុស្តិ៍លេខ ៧ និង តារាឯកស្រីនៅប៉ុស្តិ៍លេខ ៣ អ្នកនាង បេឡា វ៉ានីតា (Bella Vanita)។

វៀរ ស៊ូ​កូ​ល​ឡា​វ៉ា​ត់ ប្រកាស​រឿង​រៀបការ​ចំពោះ​…

ជាក់ស្តែងតាំងពីអ្នកសារព័ត៌មានប្រមាញ់បានរូបថតរបស់អ្នកទាំងពីរទៅទទួលទានអាហារតែពីរនាក់ស្ងាត់ៗ ទាំងលោក វៀរ និង អ្នកនាង បេឡា បានសារភាពថា គឺរាប់អានគ្នាប្រៀបដូចជាបងប្អូន ដោយទាំងពីរនាក់នេះ ភាគច្រើនរក្សាទំនាក់ទំនងតាមរយៈការទាក់ទងគ្នាតាម Chat។

វៀរ ស៊ូ​កូ​ល​ឡា​វ៉ា​ត់ ប្រកាស​រឿង​រៀបការ​ចំពោះ​…

សម្រាប់មួយគូនេះ កម្រឃើញទិដ្ឋភាពផ្អែមល្ហែម បើប្រៀបធៀបនឹងគូស្នេហ៍តារាផ្សេងៗ ដោយលើកហេតុផលជាប់រវល់ការងាររៀងខ្លួន ហើយម្យ៉ាងម្នាក់ៗគឺធ្វើការងារនៅប៉ុស្តិ៍ផ្សេងពីគ្នាថែមទៀត។ ចំពោះរឿងជីវិតអាពាហ៍ពិពាហ៍ លោក វៀរ ក៏ធ្លាប់បានបង្ហើបខ្លះមកហើយ ដូចជាលោកចង់បាននារីកូនកាត់មកធ្វើជាគូអនាគត។

វៀរ ស៊ូ​កូ​ល​ឡា​វ៉ា​ត់ ប្រកាស​រឿង​រៀបការ​ចំពោះ​…

ទន្ទឹមនឹងនេះ លោក វៀរ បានបន្ថែមជាថ្មីថា រឿងមង្គលការប្រហែលជាមិនអាចកើតឡើងក្នុងពេលឆាប់ៗនេះទេ ព្រោះលោកចង់បង្កើនសមត្ថភាពឱ្យខ្លួនឯងកាន់តែរឹងមាំជាងនេះ ដោយក្នុងនោះមានទាំងរឿងបទពិសោធការងារ មានផ្ទះសម្បែងផ្ទាល់ខ្លួន បង្កើនមុខជំនួញ និង សន្សំប្រាក់ទុកប្រើប្រាស់ក្នុងពេលអនាគត។

វៀរ ស៊ូ​កូ​ល​ឡា​វ៉ា​ត់ ប្រកាស​រឿង​រៀបការ​ចំពោះ​…

ជាការពិតណាស់ ផែនការ និង ក្តីប្រាថ្នាគឺស្ថិតក្នុងការគ្រោងដើម្បីមិនឱ្យចាយវាយប្រាក់កាកអស់ដោយមិនសល់អ្វី ហើយសម្រាប់រឿងជីវិតគូ ក៏មិនចង់ពន្យារពេលឱ្យយូរពេកឡើយ យ៉ាងច្រើនគឺមិនចង់រៀបការលើសពីអាយុ ៤០ ឆ្នាំនោះទេ ហើយសម្រាប់ពេលនេះ ប្រសិនជានៅជាមួយនារីណាម្នាក់មានសេចក្តីសុខ និង រីករាយ លោក វៀរ សម្រេចចិត្តរៀបការជាមួយនារីម្នាក់នោះដោយគ្មានលក្ខខណ្ឌ៕ ខេរី
(ប្រភព៖ អឹមថៃ)

វៀរ ស៊ូ​កូ​ល​ឡា​វ៉ា​ត់ ប្រកាស​រឿង​រៀបការ​ចំពោះ​…