តើ​នៅពេល​ណា​ដែល​អ្នក​គួរ​ញាំ​ផ្លែ​ចេក​?

តើ​នៅពេល​ណា​ដែល​អ្នក​គួរ​ញាំ​ផ្លែ​ចេក​?

​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ចេក​សាក​សម​នឹង​ទទួលទាន​បំផុត នៅពេល​ដែល​វា​ទុំ តែ​យោង​តាម​ការបកស្រាយរ​បស់​អ្នកជំនាញ អ្នក​នឹង​ទទួលបាន​អត្ថប្រយោជន៍​ច្រើនជាង​នេះ ប្រសិនបើ​បើ​អ្នក​រង់ចាំ​ឲ្យ​វា​ទុំ​លើស​ពី​ធម្មតា​។​

​ដោយ​ផ្អែក​តាម​អ្នកជំនាញ​ផ្នែក​អាហារ​រូបត្ថ​ម្ភជា​ច្រើន បាន​និយាយថា ចំនួន​ស្នាម​ខ្មៅ​អុជៗ​ដែល​មាន​នៅ​លើ​សម្បកចេក គឺ​បាន​កំណត់​នូវ​ប្រសិទ្ធភាព​នៃ​សមាសធាតុ​ក្នុង​ការទប់ស្កាត់​ជំងឺមហារីក​របស់​វា ។ ដូច្នេះ កាល​បើ​សម្បកចេក​នោះ​កាន់តែ​មាន​ស្នាម​ពណ៌​ខ្មៅ ឬ​ត្នោត​អុជៗ​កាន់តែច្រើន នោះ​វា​នឹង​កាន់តែ​មាន​សមាសធាតុ​បង្ការ​នេះ​កាន់តែ​ខ្ពស់ ។​
​លើសពីនេះ​ទៀត ចេកទុំ​មាន​ផ្ទុក​សមាសធាតុ​អង់​ទី​អុកស៊ី​ដង់​ជាច្រើន ដូចជា ប៉ូ​តា​ស្យូម​, វីតាមីន C និង B​។ ផ្អែក​តាម​ការស្រាវជ្រាវ​របស់​ជនជាតិ​ជប៉ុន អ្នកនឹង​ទទ​ទួលបាន​នូវ​អត្ថប្រយោជន៍​ដ៏​ល្អ​បំផុត​របស់​វា នៅពេល​ដែល​អ្នក​ញាំ​វា​នៅពេល​ទុំ​ជោរ​។ បន្ថែម​ពី​នេះ​ទៀត ការ​ទទួលទាន​ចេកទុំ គឺ​អាច​បង្កើន​សមត្ថភាព​នៃ​ការរំលាយ​អាហារ​ឲ្យ​កាន់តែ​មាន​ដំណើរការ​ល្អ​ប្រសើរ​ថែម​ទៀត​ផង ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។