លោកជំទាវ ម៉ែន សំអន សាទរ​មិត្ដភាព​ចំណង​ទំនាក់ទំនង កម្ពុជា-ចិន នៅតែ​បន្ដ​លើ​គ្រប់​កិច្ច​សហប្រតិបត្ដិការ

លោកជំទាវ ម៉ែន សំអន សាទរ​មិត្ដភាព​ចំណង​ទំនាក់ទំនង កម្ពុជា-ចិន នៅតែ​បន្ដ​លើ​គ្រប់​កិច្ច​សហប្រតិបត្ដិការ



ភ្នំពេញ ៖ មិ​ត្ដ​ភាព​ចំណង​ទំនាក់ទំនង​កម្ពុជា ,​ចិន នៅតែ​បន្ដ​កិច្ច​សហប្រតិបត្ដិការ ឲ្យ​កាន់​តែ​ខ្លាំង ផ្នែក​នយោបាយ , សេដ្ឋកិច្ច​, ឧស្សាហកម្ម​, ពាណិជ្ជកម្ម​, កសិកម្ម​,​ទេសចរណ៍ និង វប្បធម៌ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក sha hailin សមាជិក​អចិន្ត្រៃយ៍ នៃ​គណបក្ស​កុម្មុយនិស្ត​ចិន ក្នុង​ឱកាស​ចូល​ជួប ពិភាក្សា​ការងារ និង​សម្ដែង​ការគួរសម​ជាមួយ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុង​គោលបំណង បន្ដ កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ កាន់តែ​ល្អ​ប្រសើរ​ឡើង រវាង​កម្ពុជា​និង​ចិន កាលពី​រសៀល​ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ទីស្ដីការក្រសួង។

ក្នុង​ជំនួប​នេះ លោកជំទាវ ម៉ែន សំអន បានបញ្ជាក់​បន្ត​ថា ប្រទេស​ចិន នៅ​តែ​ជា​មិត្ដ​ដ៏​ល្អ ជាមួយ​ប្រទេស​កម្ពុជា និង​បន្ដ​កិច្ច​សហប្រតិបត្តិការ​ល្អ លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា​។ នេះ​ជា​ជោគជ័យ​ដ៏​ធំធេង​ក្នុង​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​សង្គម ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទទួល​បាន​ដ៏​ត្រចះត្រចង់​។ លោកជំទាវ​ម៉ែន សំអន ក៏​បាន​អគុណ ចំពោះ​ប្រជាជន​ចិន និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​យក​ចិត្ដ​ទុក ចំពោះ​ប្រទេស​កម្ពុជា។ តាមរយៈ ដំណើរ​ទស្សនកិច្ច របស់​សមាជិក​អចិន្ត្រៃយ៍ នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​នេះ គឺ​បាន​ពង្រឹង​និង ពង្រីក​ចំណង​សាមគ្គីភាព កិច្ច​សហ ប្រតិបត្តិការ រវាង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការ ទំនាក់ទំនង​គ្រប់​វិស័យ ដូចជា​ការ​វិនិយោគ ក្នុង​ប្រទេស​កម្ពុជា ដែល​ផ្តោត​សំខាន់​លើ​ការងារ​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌ ពិសេស​ដំណាំ​ស្រូវ ពោធិ៍​, សណ្ដែក​, ដំណាំ​កៅស៊ូ និង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស ផ្តល់​នូវ​ជំនួយ​ឥត​សំណង​ជាច្រើន​ដល់​កម្ពុជា​។

ក្នុង​ឱកាស​នោះ​ដែរ​លោក sha hailin ក៏​បាន​សន្យា នឹង​បន្ត​កិច្ច​សហប្រតិបត្តិ​ឲ្យ​កាន់តែ​ល្អ​ជាមួយគ្នា។ លោក​sha hailin​ក៏បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ចំពោះ​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​ដែល បាន​និង​កំពុង​អភិវឌ្ឍន៍​យ៉ាង​ឆាប់ រហ័ស​ធ្វើ​ឲ្យ​ប្រជាជន មាន​ជីវភាព​ធូរធារ ពិសេស​មាន​សុខសន្តិភាព​សណ្ដាប់ធ្នាប់​ល្អ។ នេះ​ជា​លើក ដំបូង​ហើយ ដែល​លោក sha hailin មាន​កិត្តិយស មក​បំពេញ​ទស្សនកិច្ច ការងារ​នៅ​កម្ពុជា។ លើស​ពី​នេះ​កម្ពុ​ជា​មាន​ប្រមុខ ដឹកនាំ​ឈ្លាសវៃ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​តែ​ម្តង ទើប​កម្ពុ​ជាមាន​ការ​រីក​ចម្រើន​បែបនេះ​។ លោក​បន្ត​ថា ចិន​និង​កម្ពុជា​តែងតែ​មាន​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយគ្នា​លើ​គ្រប់​វិស័យ។ លោក​នឹង​ព្យាយាម ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ឲ្យ មក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ច្រើន​ថែមទៀត​លើ​គ្រប់​វិស័យ ក្នុង​នោះ​មាន​វិស័យ​កសិកម្ម​និង​ឧស្សាហកម្ម​ត្រូវ អនុវត្ត​មុនគេ និង​ជួយ​បន្ត​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា។

ជា​មួយ​គ្នា​នេះ​លោកជំទាវ​ម៉ែន សំអន ក៏បាន​បង្ហាញ​ពី គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​ចំពោះ​អ្នក​វិនិយោគិន​ចិន ក៏​ដូច​គ្រប់​អ្នក​វិយោគ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា ការពារ​យ៉ាង​រឹងមាំ៕