ផ្លូវ​តំបន់​ទំនប់រលក ដី​ហុយ​ទាំងយប់​ទាំង​ថ្ងៃ​ដូច​មេឃ​ចុះ​អ័ព្ទ

Videos


រថយន្តដឹកដីធ្លាក់ដីពេញផ្លូវបណ្តាលឲ្យដីហុយទ្រលោមរាល់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវក្នុងភូមិ ៣សង្កាត់ ១ ក្រុងព្រះសីហនុ កើតជំងឺផ្តាសាយពេញភូមិ និង ក្នុងភូមិទាំងមូលមើលទៅដូចអាកាសធាតុកំពុងចុះអ័ព្ទ គ្មានឃើញអាជ្ញាធរណាអើពើឡើយ ។

ផ្លូវ​តំបន់​ទំនប់រលក ដី​ហុយ​ទាំងយប់​ទាំង​ថ្ងៃ​ដូច​មេឃ​ចុះ​អ័ព្ទ

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវថ្នល់ក្នុងភូមិ ៣ សង្កាត់ ១ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ នៅជិតផ្សារទំនប់រលក បានត្អូញត្អែរ និង លើកឡើងថា សព្វថ្ងៃនេះ ពួកគាត់ដែលរស់នៅទីនោះមានការលំបាកខ្លាំងណាស់ ព្រោះតែមានដីហុយសំពោងទាំងថ្ងៃទាំងយប់ គ្មានពេលស្រាក ព្រោះតែរថយន្តដឹកដី ដឹកឥវ៉ាន់ចេញមកពីផែរបស់លោក សូ ជុងហួរ ដែលគាត់មិនព្រមចាក់សាបមេតុងនោះ បានបើកបរទាំងកង់រថយន្តប្រឡាក់ទៅដោយភក់ ដែលបើកបរចេញពីផែឡើងលើផ្លូវនោះ ។

ផ្លូវ​តំបន់​ទំនប់រលក ដី​ហុយ​ទាំងយប់​ទាំង​ថ្ងៃ​ដូច​មេឃ​ចុះ​អ័ព្ទ

ប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសុំឱ្យខាងក្រុង និង មន្ត្រីជំនាញ មើលឃើញពីបញ្ហានេះផង ព្រោះរាល់ថ្ងៃពួកគាត់នៅតែចាំមើលថា តើសាលាក្រុងមានចំណាត់ការយ៉ាងណាដែរ ចំពោះកង្វល់របស់ពលរដ្ឋដែលជួបការលំបាកបែបនេះ ហើយមានវិធានការណ៍បែបណាដែរចំពោះ បញ្ហាទាំងនេះ ? ៕

                                                                                  សុថាត់