ក្រឡាប់​រថយន្ត​ដឹកអុស​កៅស៊ូ សង្កត់​មនុស្ស​ស្លាប់​ម្នាក់ របួស​ ៧ ​នាក់​

Videos


រថយន្តដឹកអុសកៅស៊ូមួយគ្រឿងបានដាច់ហ្វ្រាំងបណ្តាលឲ្យក្រឡាប់ខ្លួនឯង កាលពីរសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៦ នេះ សង្កត់លើកម្មករស្លាប់ និង រងរបួសធ្ងន់-ស្រាលចំនួន ៧ នាក់ ។

ក្រឡាប់​រថយន្ត​ដឹកអុស​កៅស៊ូ សង្កត់​មនុស្ស​ស្លាប់​ម្នាក់ របួស​ ៧ ​នាក់​

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា «គ្រោះថ្នាក់ចរាចរក្រឡាប់ដោយខ្លួនឯងនេះ បានកើតឡើងនៅផ្លូវលំភូមិ ៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យស្លាប់ម្នាក់ និង របួសធ្ងន់-ស្រាលចំនួន ៦ នាក់ ដោយមូលហេតុរថយន្តដាច់ហ្វ្រាំង» ។

ក្រឡាប់​រថយន្ត​ដឹកអុស​កៅស៊ូ សង្កត់​មនុស្ស​ស្លាប់​ម្នាក់ របួស​ ៧ ​នាក់​

សម្រាប់ហេតុការណ៍នេះ ជនរងគ្រោះដែលស្លាប់នោះ ត្រូវរថយន្តសង្កត់ពីលើសំប៉ែតដូចចេកចៀនតែម្តង ។
ក្រោយពីកើតហេតុជនរងគ្រោះ ដែលរងរបួស ត្រូវបានសមត្ថកិច្ចជួយដឹកយកទៅកាន់មន្ទីរពេទ្យ ចំណែកសពជនរងគ្រោះត្រូវបានបញ្ជូនទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

                                                                    សុថាត់

ក្រឡាប់​រថយន្ត​ដឹកអុស​កៅស៊ូ សង្កត់​មនុស្ស​ស្លាប់​ម្នាក់ របួស​ ៧ ​នាក់​