រថយន្ត​ដឹក​ពលករ​ខ្មែ​ក្នុង​ដី​ថៃ បុក​បង្គោល​ភ្លើង​ក្រឡាប់​ធ្លាក់ទឹក​ស្លាប់ ៦ នាក់ និង របួស ២៤ នាក់​

Videos


តាមប្រភពពីប្រទេសថៃបានឲ្យដឹងថា នៅលើដងផ្លូវសុវណ្ណាសន ចំណុចក្រុម ២ ឃុំផាក់ខាក់ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ កាលពីវេលាម៉ោង ២ ទាបភ្លឺព្រឹកថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៦ នេះ មានរថយន្តមីស៊ុយប៊ីស៊ីបុកបង្គោលភ្លើងរួចផ្លោងទៅធ្លាក់ចូលទឹកស្រះបណ្តាលឲ្យពលករស្លាប់៦នាក់ក្នុងនោះស្រី ៣ នាក់ស្លាប់នៅនឹងកន្លែង ហើយមានពលកររបួសធ្ងន់ស្រាល ២៤ នាក់ផ្សេងទៀត ។

 

រថយន្ត​ដឹក​ពលករ​ខ្មែ​ក្នុង​ដី​ថៃ បុក​បង្គោល​ភ្លើង​ក្រឡាប់​ធ្លាក់ទឹក​ស្លាប់ ៦ នាក់ និង របួស ២៤ នាក់​

នៅកន្លែងកើតហេតុពិតជាគួឲ្យសង្វែកមែនទែន ដោយពលករមួយចំនួនត្រូវរថយន្តសង្កត់ជាប់នៅក្នុងទឹកលើកដៃឡើងឲ្យជួយ ហើយមួយចំនួនទៀតត្រូវក្រុមសង្គ្រោះមកពី ២ ស្រុក គឺមួយក្រុមមកពីស្រុកវ៉ាត់ថាណាណាក់ខន និង មួយក្រុមទៀតមកពីស្រុកអារញ្ញ រួមជាមួយអ្នកស្រុកជួយ ហើយនៅតែជួយមិនបានទៀត ព្រោះរថយន្តសង្កត់ជាប់ ។

រថយន្ត​ដឹក​ពលករ​ខ្មែ​ក្នុង​ដី​ថៃ បុក​បង្គោល​ភ្លើង​ក្រឡាប់​ធ្លាក់ទឹក​ស្លាប់ ៦ នាក់ និង របួស ២៤ នាក់​

ពលកររងរបួស ១២ នាក់ ស្រី ៥ នាក់ត្រូវបានគេដឹកចូលទៅមន្ទីរពេទ្យក្នុងស្រុកវ៉ាត់ថាណាណាក់ខន ឯ ១២ នាក់ទៀតមានស្រី ៦ នាក់ ត្រូវគេដឹកចូលទៅមន្ទីរពេទ្យក្នុងស្រុកអារញ្ញ ។

រថយន្ត​ដឹក​ពលករ​ខ្មែ​ក្នុង​ដី​ថៃ បុក​បង្គោល​ភ្លើង​ក្រឡាប់​ធ្លាក់ទឹក​ស្លាប់ ៦ នាក់ និង របួស ២៤ នាក់​

ពលករម្នាក់ឈ្មោះសុខ ភាព ភេទប្រុសអាយុ ៣០ ឆ្នាំមកពីខេត្តពោធិសាត់បានប្រាប់សមត្ថកិច្ចថៃថា ពួកខ្លួនទើបឡើងរថយន្តកើតហេតុនេះ ចេញពីផ្សាររុងក្លឿ ហើយដោយសារពេលកំពុងធ្វើដំណើរមានរថយន្តសមត្ថកិច្ចថៃតាមពីក្រោយ អ្នកបើកបរបានបន្ថែមល្បឿនទើបជ្រុលទៅបុកបង្គោលភ្លើងបែបនេះ ៕

                                                                                                        សុថាត់