លោក​ប្រា​យុទ្ធ​៖ ប្រជាធិបតេយ្យ​ថៃ នឹង​ត្រលប់​មកវិញ បន្ទាប់ពី​ប្រទេស​មាន​សន្តិភាព និង​សន្តិសុខ​ និពន្ធដោយ : ទេព អ៊ីវិសាល       June-08-2016, 9:59 pm         72

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក​ប្រា​យុទ្ធ​៖ ប្រជាធិបតេយ្យ​ថៃ នឹង​ត្រលប់​មកវិញ បន្ទាប់ពី​ប្រទេស​មាន​សន្តិភាព និង​សន្តិសុខ​​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ច័ន្ទ អូ​ចា បាន​អះអាងថា លទ្ធិប្រជាធិបតេយ្យ​នឹង​វិល​ត្រលប់​មកកាន់​ន​យោ​បោយ​របស់​ថៃ​វិញ​ទៅតាម​គម្រោង​ដែល​បានកំណត់ តែ​មុននឹង​ឈានទៅដល់​ការអនុវត្ត​នោះ រាជា ណា​ចក្រ​ថៃ ត្រូវការ​ការកសាង​សន្តិភាព និង​សន្តិសុខ​ឲ្យ​បាន​ពេញលេញ​ជាមុនសិន​។

​នាឱកាស​នៃ​វេទិកា​ការពារជាតិ  Shangri-La ដែល​ប្រារព្ធ​នៅក្នុង​ប្រទេស​សិង្ហ​បុរី កាលពី​សបា្តហ៍​មុន​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ អូ​ចា បាន​ថ្លែងថា យោធា មាន​ដើរតួនាទី​ដែល​មិនអាច​ខ្វះ​បាន​ក្នុង​ការកសាង​សន្តិភាព និង​សន្តិសុខ​នៃ​ប្រទេស​ថៃ ក៏ប៉ុន្តែ លទ្ធិប្រជាធិបតេយ្យ ក៏​នឹង​វិល​ត្រលប់​ក្នុងសង្គម​ថៃ​តាម​ការកំណត់​ផងដែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Strait Times​។

​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា «​ក្នុងនាម​ជា​អតីតមន្ត្រី​យោធា​ម្នាក់​, ខ្ញុំ​ជឿជាក់ថា យោធា មិនគួរ​កម្រិត​តួនាទី​ក្នុងការ​ការពារ​អធិបតេយ្យភាព​ខ្លួន​នោះទេ ក៏ប៉ុន្តែ យោធា ក៏​គាំទ្រ​ការអភិវឌ្ឍ​ផងដែរ​។ នេះ​បើ​យោងតាម​រដ្ឋធម្មនុញ្ញរ​បស់​ថៃ​»​។ 

​លោកនាយក​រដ្ឋមន្ត្រី​រូបនោះ សង្កត់ធ្ងន់ថា  ប្រសិនបើ​យើង អាច​កសាង​សន្តិភាព និង​សណ្តាប់​នៅក្នុង​សង្គម​បាន​ហើយ​នោះ នោះ​ការកែទម្រង់ នឹង​កើត​ឡើងជា​បន្ទាប់​ផងដែរ​។ លោក បាន​ប្តេ​ជា្ញ​ចំពោះមុខ​មន្ត្រី​យោធា​ជាន់ខ្ពស់ និង​បញ្ញា​វ័​ន្ត​នា​វេទិកា​នោះ​ថា លទ្ធិប្រជាធិបតេយ្យ នឹង​វិល​ត្រលប់​ក្នុងប្រទេស​ថៃ​ដោយយោង​តាម​ការ​ផែនការ​ដែល​បានកំណត់ ហើយ​ថៃ នឹង​បន្ត​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ រួម​ជាមួយនឹង​កាតព្វកិច្ច​អន្តរជាតិ​ដូចដែល​បាន​អនុវត្ត​កន្លងមក​ផងដែរ​។

​សូម​ជម្រាប​ផងដែរ​ថា លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ អូ​ចា បាន​ឡើងកាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី ថៃ បន្ទាប់ពី លោក បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ស្ត្រី​ថៃ​ដំបូង លោកស្រី យី​ង ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤​។ រយៈពេល​ពីរ​ឆ្នាំ​ក្រោម​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​របប​សឹក ថៃ ត្រូវបាន​បាត់បង់​ការអនុវត្ត​ល​ទ្ធិ​ប្រជា​ជា​ធិបតេយ្យ​ទាំងស្រុង ជាពិសេស​នោះ មានការ​រិះគន់​ជាច្រើន​ពី​សហគមន៍​អន្តរជាតិ លើ​ការ​រឹតត្បិត​សិទ្ធិសេរីភាព និង​ការបំពាន​សិទ្ធិមនុស្ស​។

​បើទោះបីជា លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ច័ន្ទ អូ​ចា បានបញ្ជាក់​ជា​ថា​លទ្ធិប្រជាធិបតេយ្យ នឹង​វិល​ត្រលប់​តាម​ការគ្រោងទុក​ក៏ដោយ គេ​នៅ​មិនទាន់​អាច​កំណត់ថា ជា​ពេល​ណាមួយ​នោះទេ​។ អ្វី​គួរកត់សម្គាល់​នោះ ចុងក្រោយ​នេះ លោក ក៏បាន​បញ្ជាក់ដែរថា ប្រសិន​ប្រទេស មិនទាន់មាន​សន្តិភាព និង សន្តិសុខ​ពេញលេញ លោក នៅតែ​បន្ត​កាន់អំណាច​ដដែល​។ ការលើកឡើង​នេះ បាន​ក្លាយជា​សំណួរ ថា​តើ​នៅពេលណា​ទើប​ថៃ អាចមាន​សន្តិភាព និង​សន្តិសុខ​ពេញលេញ​? ហើយ​អ្វីដែល​ហៅថា សន្តិភាព និង​សន្តិសុខ​ពេញលេញ​?