អ្នកបើកបរ​ក្នុង​ទីក្រុង​ត្រូវតែ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍ផ្លូវគោក ស្រប​ពេល​ដែល​ការ​កកស្ទះ​ចរាចរ​កំពុង​តែ​​ស្មុកស្មាញ

អ្នកបើកបរ​ក្នុង​ទីក្រុង​ត្រូវតែ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍ផ្លូវគោក ស្រប​ពេល​ដែល​ការ​កកស្ទះ​ចរាចរ​កំពុង​តែ​​ស្មុកស្មាញ

ភ្នំពេញ ​៖ សាលា​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មិថុនា​ ឆ្នាំ​២០១៦​នេះ បាន​បើក​កិច្ចប្រជុំ ​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ស្រប​ពេល​ដែល​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​កំពុង​កើតមាន ​និង​ស្មុគស្មាញ នៅពេល​ការអនុវត្ត​ច្បាប់​នៅ​ធូររលុង អ្នកបើកបរ​មួយចំនួន​ហាក់​មិនបាន​ចាប់​អារម្មណ៍​ពី​ការ​គោរព​ច្បាប់​នោះ​។​

លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថា ល្មម​ដល់ពេល​ត្រូវ​រៀបចំ​ផែនការ​អនុវត្ត​តាម​ការ​ណែនាំ ​ហើយ​ជៀសវាង​ការ​និយាយ​ដដែលៗ​មិនឃើញ​ចេញ​លទ្ធផល​។ ​

ឆ្លើយតប​ទៅ​នឹង​ការ​ដោះស្រាយ​បញ្ហា​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​អនុវត្ត​វិធានការ​ជាច្រើន​ដូចជា ការស្ថាបនា​ផ្លូវ​,​ ពង្រីក​ផ្លូវ​,​ ដាក់​របាំង​ចែក​ទ្រូងផ្លូវ​, ​គំនូស​សញ្ញា​,​ ស្លាក​សញ្ញា​, ​ភ្លើង​សញ្ញា​ចរាចរណ៍​រួម​ទាំង​វិធានការ​អប់រំ​ច្បាប់​ចរាចរណ៍ ដោយមាន​ការចូលរួម​ពី​អង្គការក្រៅរដ្ឋាភិបាល ពិសេស​អង្គការ​JIC​A​ជប៉ុន ​សំដៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ការ​កកស្ទះ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ។

ទោះ​បី​យ៉ាង​ណា​ចំណុច​អវិជ្ជមាន​នៅ​តែ​មាន ក្នុង​នោះ​គេ​នៅតែ​សង្កេតឃើញ​ឡាន​ធំ ដឹក​ធ្ងន់​ចូល​ក្រុង ​នៅ​តែ​​​បង្ក​ឲ្យ​បាត់​សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ក្នុង​ទីក្រុង ដែល​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​ចាត់វិធានការ​ចំពោះ​រថយន្ត​ធំ​ដឹក​ធ្ងន់​ចូល​ក្រុង​ឲ្យ​មាន​ប្រសិទ្ធភាព​។

សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា ចំពោះ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បច្ចុប្បន្ន​នេះ ក៏​បង្ក​ការ​លំបាក​ខ្លាំង​ណាស់​ដែរ​ ដែល​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍។ ក្រៅ​ពី​នេះ ​ក៏​នៅ​មាន​រថយន្ត​ដឹក​ដី​, ​ដឹក​ខ្សាច់​,​ រថយន្ត​កុងតឺន័រ​ដាក់​ស្លាក​លេខ​ខ​.​ម រួម​ទាំង​វប្បធម៌​អន្តរាគមន៍​នៅ​តែ​មាន​បង្ក​ការ​លំបាក ​ដល់​សមត្ថកិច្ច​ក្នុង​ការ​អនុវត្ត​ច្បាប់​។ តែ​ទោះបី​យ៉ាងណាក៏ដោយ ជា​រួម​យើង​ទទួល​បាន​លទ្ធ​ផល​ល្អ​ប្រសើរ​ក្នុងពេលដែល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​១​ ខែ​មករា ឆ្នាំ​២០១៦​មក​៕