ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ​ជាង​១០០​គ្រួសារ​ តវ៉ា​រឿង​ដោះស្រាយ​ផល ប៉ះពាល់​ពី​វារី​អគ្គិសនី

ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ​ជាង​១០០​គ្រួសារ​ តវ៉ា​រឿង​ដោះស្រាយ​ផល ប៉ះពាល់​ពី​វារី​អគ្គិសនី



ស្ទឹងត្រែង ៖ ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​ស្រែគរ​ស្រុក​សេ​សាន​ ខេត្ត​ស្ទឹងត្រែង​ថ្ងៃ​ទី​០៨ ​ខែ​មិថុនា​នេះ ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែគរ​ជាង​១០០​គ្រួសារ បាន​ត្អូញត្អែរ​ថា ​ក្រុមការងារ​ដោះស្រាយ​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសា​ន​ក្រោម​ពីរ​មួយ​ចំនួន​ហាក់​ដូចជា​ធ្វើ​ឲ្យ​រាំ​ស្ទះ​ដល់​ការងារ ​ក្នុងពេលដែល​ពួកគាត់​យល់ព្រម​ចាកចេញ​វាស់វែង​ហើយ​មិនទាន់​ផ្តល់​សំណង​ជូន​ពួកគាត់​។

លោកស្រី​ ញ៉ា​ន អាត​ អាយុ​៥៧​ឆ្នាំ​បាន​បញ្ជាក់​ថា ក្រុមការងារ​បាន​ចុះ​មក​បញ្ចុះបញ្ចូល​ឲ្យ​ពួកគាត់​បាន​ស្ម័គ្រចិត្ត​យល់ព្រម​ចាក​ចេញពី​តំបន់​ផល​ប៉ះពាល់​វារី​អគ្គិសនី​ និង​បាន​ធ្វើ​ការវាស់វែង​ផ្ទះសម្បែង ដីធ្លី​ផលដំណាំ​ជូន​ពួកគាត់ ព្រមទាំង​ចេញ​បង្កាន់ដៃ​ឲ្យ​តាំងពី​ឆ្នាំ​២០១៤​មកទល់​សព្វថ្ងៃនេះ​មិនទាន់​ទទួល​បាន​លទ្ធផល​អ្វី​ទាំងអស់​។

លោកស្រី​បាន​លើក​យោបល់​តវ៉ា​ថា ក្រុមការងារ​ចុះ​មក​ធ្វើការ​នេះ ពួកគាត់​មិនសូវ​យល់​សោះ​ពីព្រោះ​អ្នក​ដែល​បាន​វាស់វែង​ក្រោយៗ គេ​ទទួល​សំណង ចំណែក​ពួកគាត់​វាស់​មុន​មិន​ព្រម​ដោះស្រាយ​ឲ្យ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​អស់សង្ឃឹម ធ្វើការ​ដូចជា​យ៉ាងម៉េច​ទេ គាត់​មក​អញ្ចឹង​ឃើញ​មុខ​តែមួយ​ភ្លែត​ទៅ​បាត់​ អត់​មាន​ចុះ​ជាប់​ ឲ្យ ប្រជាជន​កក់ក្តៅ អស់សង្ឃឹម​ហើយ​សព្វថ្ងៃ​ហ្នឹង ឃើញ​តែ​មុខ​ចុះ​ឡើងៗ​ទៅ​បាត់ បើ​អញ្ចឹង​ម៉ោង​១០ ម៉ោង​១២​ឃើញ​មុខ​មួយ​ភ្លែត​ទៅ​បាត់​ដូចជា​ខ្លាច​ពួក​ខ្ញុំ​ហ្នឹង​សួរ ចង់​ដឹង​រឿង​​​អី​អញ្ចឹង ហើយ​ខ្ញុំ​វាស់​មុនគេ​អត់​បាន ហើយ​អ្នក​វាស់ក្រោយ​គេ​យកចិត្តទុកដាក់ ឥឡូវ​ដល់​ពួក​ខ្ញុំ​វាស់​មុនគេ អត់​សូវ​យកចិត្តទុកដាក់​ទេ ។ ដោយឡែក​គេ​អត់​ចង់​វាស់​ទៅ​អង្វរ​គេ ពួក​ខ្ញុំ​ស្ម័គ្រចិត្ត​ទៅ​ដោយ​ស្រួល ហេតុ​អី​វា​អញ្ចឹង​ទៅវិញ។

លោក​ដួង​.​ពៅ​អភិបាលរង​ខេត្ត​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ដោះស្រាយ​ផល​ប៉ះពាល់​បញ្ជាក់​ថា លោក​និង​ក្រុមការងារ​ នឹងធ្វើការ​ត្រួតពិនិត្យ​ស្រាវជ្រាវ​មើល​កំហុស​ឆ្គង​នេះ​ឡើងវិញ​ ពីព្រោះ​កិច្ចការ​នេះ​យើង​មាន​ក្រុមការងារ​ចម្រុះ​ទាំង​ថ្នាក់​ក្រសួង​ ទាំង​ថ្នាក់​ខេត្ត​ ដែល​ធ្វើជា​ភ្នែក​ច្រមុះ​ឲ្យ​រាជរដ្ឋាភិបាល មិន​អាច​ទុក​ឲ្យ​បុគ្គល​ណាមួយ​ប្រព្រឹត្ត​ខុស ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការងារ​ដោះស្រាយ​នេះ​ទេ។

លោក អភិបាលរង​អះអាង​ថា រាល់​សំណូមពរ​ទាំងអស់​ដែល​បងប្អូន​បាន​ស្នើ​ឡើងជា​ត្រី​វិស័យ​មួយ​ជួយ​នាំ​ផ្លូវ​ទៅ​រក​ការ​ដំណោះស្រាយ​បាន​ល្អ​ដូចនេះ​ក្រុមការងារ​ នឹង​ផ្ដល់​ព័ត៌មាន​នេះ​ទៅ​ថ្នាក់លើ​ដោយឡែក​សំណូមពរ​នេះ​ គឺ​ខ្ញុំ​នឹង​យក​ទៅ​ជូន​ថ្នាក់លើ​ដើម្បី​ធ្វើការ​ដោះស្រាយ​មិនមែន​ថា បដិសេធ​ទេ គឺ​សំណូមពរ​ទាំងអស់​ យោបល់​ទាំងអស់​ កត់​ត្រា ទាំងអស់​ដើម្បី​ជូន​ទៅ​ថ្នាក់លើ​ថា​គាត់​ថា​យ៉ាងម៉េច​គាត់​សម្រេចចិត្ត​យ៉ាងម៉េច ខ្ញុំ​នឹង​ជូន​ត្រឡប់មកវិញ​អញ្ចឹង។

លោក​សៀក​មេគង្គ​មេឃុំ​ស្រែគរ​បាន​បញ្ជាក់​ថា នៅ​ឃុំ​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ស្មើ​នឹង​៥៥០​ខ្នង​ផ្ទះ​ហើយ​ក្នុងចំណោម​នេះ​នៅ​មាន​ប្រជាពលរដ្ឋ​២២៦​ខ្នង​ផ្ទះ​ នៅ​មិនទាន់​យល់ព្រម​ទទួលយក​សំណង​តាម​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​ចាក់ចេញ នៅឡើយ​ទេ​។

សូម​បញ្ជាក់​ថា ករណី​ខាង​លើ​នេះ​អាជ្ញាធរ​ បាន​ព្យាយាម​ពន្យល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ជ្រុង​ជ្រោយ​រួច​មក​ហើយ​ តែ​ពួកគាត់​មួយ​ចំនួន​បាន​ប្រកាស​ថា (​ស៊ូស្លាប់​មិន​ចាក​ចេញពី​ភូមិ​ចាស់ )​ហើយ​ក្រុមការងារ​បាន​រៀបចំ​ដីធ្លី​ផ្ទះសម្បែង​ត្រៀប​បម្រុង​ទុក​ជូន​ពួកគាត់​ដោយ​មិន​មើល រំលង​ឲ្យ​គ្រួសារ​ណាមួយ​ជួប​គ្រោះមហន្តរាយ​នោះ​ទេ​៕

ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ​ជាង​១០០​គ្រួសារ​ តវ៉ា​រឿង​ដោះស្រាយ​ផល ប៉ះពាល់​ពី​វារី​អគ្គិសនី

ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ​ជាង​១០០​គ្រួសារ​ តវ៉ា​រឿង​ដោះស្រាយ​ផល ប៉ះពាល់​ពី​វារី​អគ្គិសនី

ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ​ជាង​១០០​គ្រួសារ​ តវ៉ា​រឿង​ដោះស្រាយ​ផល ប៉ះពាល់​ពី​វារី​អគ្គិសនី

ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ​ជាង​១០០​គ្រួសារ​ តវ៉ា​រឿង​ដោះស្រាយ​ផល ប៉ះពាល់​ពី​វារី​អគ្គិសនី