វីវ៉ា​ព្រលះ​ស្កុពី​ពេញទំហឹង​បណ្តាល​ឲ្យ​យុវតី​ម្នាក់​រង​របួស​ធ្ងន់

វីវ៉ា​ព្រលះ​ស្កុពី​ពេញទំហឹង​បណ្តាល​ឲ្យ​យុវតី​ម្នាក់​រង​របួស​ធ្ងន់



សៀមរាប ៖ ម៉ូតូ​ស្កូ​ពី និង​ម៉ូតូ​វីវ៉ា​បាន​ប៉ះ​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​យុវតី​ម្នាក់​បាន​រង​របួស​ធ្ងន់​ ​និង​ម្នាក់ទៀត​រងរបួស​ស្រាល​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៏​ដ៏​គួរ​ឲ្យ​ញាក់​សាច់​នេះ​បានកើត​នៅលើ​ផ្លូវជាតិ​ ទៅ​ភ្នំ​ក្រោម​កាលពី​ល្ងាច ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិក​ក្រាញ់​សង្កាត់​សៀមរាប ក្រុង​សៀមរាប​។

បើ​តាម​ប្រភព​ពី​ពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ឲ្យ​ដឹង​ថា គេ​បាន​ឃើញ​ម៉ូតូ​ស្កូពី​បើកបរ​ពី​ជើង​ទៅ​ត្បូង ​ហើយ​ម៉ូតូ​វីវ៉ា​បើក​ពី​លិច​ឆ្ពោះ​ទៅ​កើត ​មកដល់​ចំណុច កើតហេតុ ​ខណៈ​ម៉ូតូ អា​វីវ៉ា​បាន​ឆ្លង​ផ្លូវ​មិនបាន​មើល​ក្រោយ​ក៏​បុក​ម៉ូតូ ស្កូ​ពី​ពេញទំហឹង​បណ្តាលឲ្យ យុវតី​ម្នា​ក់​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​នឹង​កន្លែងកើតហេតុ ចំណែក​ម្នាក់ទៀត​បាន​រងរបួស​ស្រាល​។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ​ក៏​គេ​ពុំ​ទាន់​បាន ស្គាល់​អត្តសញ្ញាណ​ភាគី​ម៉ូតូ​ស្កូ​ពី​ដែល​រង​របួស​ដួល​បោក​ក្បាល​ផ្នែក​ខាងក្រោយ​នោះ​នៅ​ឡើយ​ទេ។ ចំណែក​ម៉ូតូ​ភាគី​ម្ខាង​ទៀត​ដែល​រង​របួស​ស្រាល​នោះ​ក៏​ពុំទាន់​ស្គាល់ អត្តសញ្ញាណ​ដែរ​។

ប្រភព​បាន​បញ្ជាក់​ថា​ ម៉ូតូ​អ្នក​រង​របួស​ធ្ងន់​ម៉ាក​ស្កូពី​ពាក់​ស្លាក លេខ​បន្ទាយមានជ័យ 1H-9357 និង​ម៉ាក​វីវ៉ាពាកស្លាកលេខ ភ្នំពេញ 1X-5108 បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត ដឹក​យក​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ។ ចំណែក​ម៉ូតូ​ដែល​ប៉ះទង្គិច​គ្នា ហើយ​បណ្តាល​ឲ្យ​យុវតី​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​នោះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​​នាំ​គ្នា​លើក​យក​ទុក​កៀន​ចិញ្ចើម​ថ្នល់​ដើម្បី​កុំ​មាន​ការ​កកស្ទះ​ចរាចរ​ណ៍ រង់ចាំ​សមត្ថកិច្ច​​​ជំនាញ​មកដល់ ដើម្បី​ធ្វើការ​វាស់វែង​ជា​ក្រោយ៕