ល្វី សួ​អា​រ៉េ​ស មិន​បោះបង់​ក្លិប Barcelona ព្រោះតែ​លុយ

ល្វី សួ​អា​រ៉េ​ស ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ របស់​ក្លិប​Barcelona បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ថា ត្រូវ​ផ្ញើអនាគត​លើ​អាជីព​បាល់ទាត់​ក្នុង​ទឹកដី «​ខាំ​នូ​»​របស់ Barcelona​រយៈពេល​វែង ដោយ​គ្មាន​គំនិត​ផ្លាស់​ក្លិប​ទោះបី​ក្លិប​ផ្សេង​ផ្ដល់​ប្រាក់​ឈ្នួល​ច្រើន​ជាង​បច្ចុប្បន្ន​ដល់​ទៅ​៣​ដង​ក៏​ដោយ ។

ល្វី សួ​អា​រ៉េ​ស អាយុ​២៨​ឆ្នាំ មាន​កិច្ចសន្យា​ជាមួយ​ក្លិប​«​អ្នកមាន​បុណ្យ​» Barcelona រហូត​ដល់​ឆ្នាំ​២០១៩ ដោយ​រូបគេ​បញ្ជាក់​ថា អាច​មិន​ចូល​និវត្តន៍​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ប៉ុន្ដែ​ក៏​ត្រូវការ​លេង​ឱ្យ​ក្លិប Barcelona ក្នុង​រយៈពេល​យូរ​តាមតែ​អាច​ធ្វើ​ទៅ​បាន ៕