កីឡាករ​ក្លិប Leicester គ្រង​ឈុត​និ​ន​ចា​ចូលរួម​ជប់លៀង​មុន​ពេល​ជួប​ក្លិប Chelsea នៅ​ថ្ងៃ​ទី​14 ធ្នូ

កីឡាករ​ក្លិប Leicester City ជា​ក្លិប​ស្ថិត​នៅ​កំពូល​តារាង​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​ប​ច្ចុប្បន្ន​ដឹកនាំ​ដោយ​កីឡាករ​ជេ​មី វ៉ាឌី ជា​ខ្សែប្រយុទ្ធ​រួម​ជាមួយ​មិត្ត​រួម​ក្លិប បាន​ទៅ​សម្រាក​លំហែកាយ​និង​ប្រារព្ធ​ពិធីជប់លៀង នៅ​ក្រុង​កូ​ប៉េ​ន​ហាក ប្រទេស​ដា​ណឺ​ម៉ាក ក្រោយ​ពី​ទើប​ផ្តួល​ក្លិប​Swansea នៅ​ក្រៅ​ផ្ទះ​ក្នុង​លទ្ធផល ៣-០ កាលពី​ថ្ងៃ​ទី​៦ ធ្នូ ។

កីឡាករ​ដែល​ចូលរួម​ក្នុង​ពិធីជប់លៀង​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​ក្លាវ​ឌី​យ៉ូ រ៉ា​នី​អេ​រី ខាងលើ​បាន​នាំ​គ្នា​ស្លៀកពាក់​ឈុត​វីរបុរស​ឬ​ឈុត​និ​ន​ចា ធ្វើ​ឱ្យ​អ្នកគាំទ្រ​ទូ​ទាំង​ពិភពលោក​ពេញចិត្ត ។ ចាត់​ទុក​ថា នេះ​ជា​ការ​ត្រៀមខ្លួន​យ៉ាង​ចម្លែក​មុន​ពេល​ជួប​ក្លិប Chelsea នៅ​យប់​ថ្ងៃ​ទី​១៤ ធ្នូ ខាង​មុខ ៕