Leicester City អាច​ក្លាយជា​ជើងឯក​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​រដូវ​កាល​នេះ​បាន​ឬ​អត់?

លោក​សឺ​អា​ឡិច ហ្វើ​គូ​សុ​ន អតីត​គ្រូបង្វឹក​ក្លិប Man Utd មាន​ជំនឿ​ចិត្ត​ថា ក្លិប Leicester City បច្ចុប្បន្ន​ស្ថិត​នៅ​កំពូល​តារាង​អាច​ក្លាយជា​ជើងឯក​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​នៅ​រដូវ​កាល​នេះ ប៉ុន្ដែ​កុំ​ភ្លេច​ចំណាយ​ទុនទិញ​កីឡាករ​បន្ថែម​ក្នុងអំឡុងពេល​បើក​ទីផ្សារ​ទិញ​-​លក់​ជុំ​ទី​២ នៅ​ខែមករា ខាង​មុខ ។

លោក​បាន​បញ្ជាក់​ថា Leicester City ជា​ក្លិប​ពោរពេញ​ដោយ​ថាមពល ប៉ុន្ដែ​មាន​ច​ម្ង​ល់​ថា ពួក​គេ​មាន​ថាមពល​បែប​នេះ​យូរ​ប៉ុនណា0x017d7​រហូត​ដល់​ចប់​រដូវ​កាល​ឬ​អត់?ដូច្នេះ​លោក​រ៉ា​នី អេ​រី ជា​គ្រូបង្វឹក ត្រូវ​ចំណាយ​ទុនទិញ​កីឡាករ​នៅ​ក្នុង​ខែមករា ព្រោះ​ជា​ឱកាសល្អ​ដែល​ពួក​គេ​អាច​ក្លាយជា​ជើងឯក​នៅ​ក្នុង​លី​ក​កំពូល​បាន ៕