កីឡាការិនី​កា​ណា​ដា​បង្ហាញ​រាង​ក្នុង​ឈុត​ហែល​ទឹក

Eugenie Bouchard កីឡាការិនី​វាយ​កូន​បាល់​ជនជាតិ​កា​ណា​ដា បាន​បង្ហាញ​រូបរាង​ដ៏​សិច​ស៊ី​របស់​ខ្លួន​ក្នុង​ឈុត​ហែល​ទឹក​ពណ៌​ស ខណៈ​ពេល​ការ​ប្រកួត​វាយ​កូន​បាល់​«WTA Tour»​កំពុង​បិទ​រដូវ​កាល ។ កីឡាការិនី​លំដាប់​ទី​៤៩​នៅ​លើ​ពិភពលោក​រូប​នេះ បាន​បណ្ដើរ​មិត្តភក្ដិ​ទៅ​ដើរ​កម្សាន្ដ​នៅ​តំបន់ឆ្នេរ ដោយ​បង្ហាញ​ឈុត​ហែល​ទឹក​គួរ​ឱ្យ​គយគន់ ។

លើស​ពី​នេះ នាង​បង្ហាញ​រូបថត​មួយ​សន្លឹក​ទៀត ស្ថិត​ក្នុង​ឈុត​ប៊ី​គី​នី ពណ៌​ទឹកក្រូច រត់​នៅ​លើ​ឆ្នេរ​ខ្សាច់ ។ មានការ​រំពឹង​ថា ក្រោយ​ពី​ឈប់​សម្រាក នាង​នឹង​ត្រៀមខ្លួន​ចូល​ប្រកួត WTA Tour ក្នុង​រដូវ​កាល ២០១៦ នា​ពេល​ខាង​មុខ​នេះ ៕