នាង​អាណា អីុ​វ៉ា​ណូ​វិច គ្រង​សម្លៀក​បំពាក់​ប្រចាំ​ប្រទេស​ឥណ្ឌា «​សារី​»​ក្នុងអំឡុងពេល​ចូលរួម​ប្រកួត

នាង​អាណា អីុ​វ៉ា​ណូ​វិច កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​១៦ នៅ​លើ​ពិភពលោក ជនជាតិ​ស៊ែ​ប​ប៊ី បាន​ស្លៀក​ឈុត​«​សារី​»​ជា​សម្លៀក​បំពាក់​ប្រចាំ​ប្រទេស​ឥណ្ឌា ក្នុង​អំឡុង​ពេល​​ចូលរួម​ប្រកួត​ក្របខ័ណ្ឌ Tennis Premier League នៅ​ប្រទេស​ឥណ្ឌា ។

អតីត​កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​១ នៅ​លើ​ពិភពលោក​រូប​នេះ បច្ចុប្បន្ន​កំពុង​លេង​ឱ្យ​ក្រុម​UAE Royals រួម​ជាមួយ​មិត្ត​រួម​អាជីព​នៅ​ក្នុង​ការ​ប្រកួត​ពិសេស​ចុងឆ្នាំ នៅ​ក្រុង​ញូ​វ​ដេ​លី និង​បាន​បង្ហាញខ្លួន​ក្នុង​ឈុត «​សារី​» ពណ៌​មាស ដោយ​មាន​ក្រុមការងារ​ជួយ​តុបតែង​ខ្លួន​ឱ្យ​យ៉ាង​ស្រស់​ស្អាត​ទៀត​ផង ៕