គ្រូបង្វឹក Arsenal ប្រកាស​ផ្ដួល Man City ជប់លៀង​ថ្ងៃ​បុណ្យ​គ្រិស្ដ​ស្មាស

លោក​អា​សេន វ៉េ​ង​ហ្គឺ គ្រូបង្វឹក​Arsenal បាន​សម្ដែង​ការ​ពេញចិត្ត​លើ​លទ្ធផល​របស់​ក្លិប​ដែល​បាន​យកឈ្នះ​ក្លិប Aston Villa ២-០ ហើយ​ប្រកាស​ថា នឹង​យកឈ្នះ​ក្លិប Man City នៅ​ជុំ​បន្ត​ដើម្បី​ជប់លៀង​ថ្ងៃ​បុណ្យ​គ្រិស្ដ​ស្មាស ។

គ្រូបង្វឹក​ជនជាតិ​បារាំង​រូប​នេះ​បាន​ថ្លែង​ដូច្នេះ​ថា​៖«​ការ​ជួប​ក្លិប Man City គឺជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​ដែល​យើង​ត្រូវ​យកឈ្នះ​ពួក​គេ​នៅ​ក្នុង​ទឹកដី​ឱ្យ​ខាង​តែ​បាន ។ បច្ចុប្បន្ន​យើង​កំពុង​ត្រៀមខ្លួន​ព្រោះ​នៅ​សល់​រយៈពេល​៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដូច្នេះ​យើង​ត្រូវ​រក្សា​ទម្រង់​លេង​ឱ្យ​បាន​ល្អ​» ៕