គ្រូបង្វឹក Barcelona នឹង​សម្រាក​រយៈពេល​1​ឆ្នាំ ប្រសិនបើ​លោក​ចាក​ចេញពី​ក្លិប​សំណព្វ​របស់​ខ្លួន

លោក ល្វី អេ​ន​រី​កេ គ្រូបង្វឹក​ក្លិប​Barcelona​គ្រោង​ឈប់​សម្រាក​ពី​ការងារ​រយៈពេល​១​ឆ្នាំ ក្រោយ​ពេល​ឈប់​ដឹកនាំ​ក្លិប​នេះ ឱ្យ​ដូច​លោក​ចូ​សេ​ប ក្វា​ឌី​យ៉ូ​ឡា ជា​មិត្តសម្លាញ់ រួម​ទាំង​បញ្ជាក់​ថា ក្លិប​របស់​លោក​ត្រូវ​មានការ​អភិវឌ្ឍ​បន្ត​ទៀត ទោះបី​បច្ចុប្បន្ន​ក្លិប​មាន​សក្ដានុពល​ខ្ពស់​ជាង​គូប្រជែង​ក្ដី ។

លោក​ល្វី អេ​ន​រី​កេ​ថ្លែង​ថា​៖«​ពេល​ខ្ញុំ​ចាក​ចេញពី​Barcelona ខ្ញុំ​នឹង​ឈប់​សម្រាក​ពី​ការងារ​រយៈពេល​១​ឆ្នាំ ប៉ុន្ដែ​ពេល​នេះ​យើង​ត្រូវ​អភិវឌ្ឍ​សមត្ថភាព​លេង​បន្ត​ទៀត​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ផ្សេង​ៗ ។ ការ​ប្រកួតប្រជែង​សំខាន់​បំផុត គឺ​ជ័យជម្នះ​ដែល​យើង​ត្រូវការ​វា​គ្រប់ការ​ប្រកួត​» ៕