គន្លឹះ​​ជោគ​ជ័យ​​ទាំង​​១០ ​របស់​​​​​​​​​​ស្ត្រី​​មាន​ឥទ្ធិពល​​​​​​​បំផុត​ទី​២​លើ​លោក​

​​​​កាល​​ពី​ប៉ុន្មាន​​ថ្ងៃ​​កន្លង​ទៅ គេហទំព័រ​​​ចាត់​ថ្នាក់​​​​​​​ល្បី​បំផុត​​​​ក្នុង​លោក​​ឈ្មោះ Forbe ​បាន​​រក​ឃើញ​​ស្ត្រី​​​​​​​​ ៣០​នាក់​​​​​ជុំវិញ​ពិភពលោក​​ដែល​មាន​ឥទ្ធិពល​​បំផុត​ប្រចាំ​​ឆ្នាំ​២០១៦​។

 

គន្លឹះ​​ជោគ​ជ័យ​​ទាំង​​១០ ​របស់​​​​​​​​​​ស្ត្រី​​មាន​ឥទ្ធិពល​​​​​​​បំផុត​ទី​២​លើ​លោក​

 

​ក្នុង​​នោះ​​គេ​​ឃើញ​​​​លោក​ស្រី​ហ៊ីឡារី​ គ្លីន​តុន​​ ​បាន​ជាប់​​ឈ្មោះ​​ជា​​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​​​លំដាប់​​ទី​២​ក្នុង​លោក​ បន្ទាប់​ពី​​អធិការបតី​​អាល្លឺម៉ង់​​លោក​ស្រី Agela Magel។

 

​​​លោក​ស្រី ហ៊ីឡារី គ្លីនតុន​​ គឺ​ជា​អ្នក​នយោបាយ​​​​អាមេរិក​ ដែល​​បម្រើ​ការ​​ជា​រដ្ឋលេខាធិការ​​​​​​​ទី​ ៦៧​។ ​លោក​ស្រី​ជា​ភរិយា​​​​​អតីត​ប្រធានាធិបតី​អាមេរិក​​ទី​៤២​ គឺ​លោក​ ប៊ីល គ្លីនតុន។ លោក​​ស្រី​​ធ្លាប់​​ធ្វើ​​ជា​​សមាជិក​ព្រឹទ្ធសភា​​​ប្រចាំ​​ទីក្រុង​ញីវយ៉ក​​ ពី​ឆ្នាំ​ ២០០១ ​ដល់​​ឆ្នាំ​ ២០០៩។​ ​​ខាង​ក្រោម​​នេះ​​ជា​គន្លឹះ​​ជោគ​ជ័យ​​ទាំង​​​១០ ​ដែល​ធ្វើ​ឲ្យ​លោក​ស្រី​​​​​​ក្លាយ​​ជា​​​​មនុស្សមាន​ឥទ្ធិពល​​បំផុត​មួយ​ក្នុង​លោក៖

 

១. ​អត់​ធ្មត់​ស៊ូទ្រាំ​

​​​​​​​​​​លោក​​ស្រី​​​បាន​ចូល​រៀន​​នៅ​មហាវិទ្យាល័យ​ Wellesley ​ ​ដោយ​បញ្ចប់​​នៅ​ឆ្នាំ​ ១៩៦៩ ​​និង​​បន្ត​ថ្នាក់​​បណ្ឌិត​​នៅ​​​​​សាលា​​ច្បាប់​ Yale ​​ក្នុង​ឆ្នាំ​ ១៩៧៣ ​ដោយ​ប្រឹង​ប្រែង​​យ៉ាង​ខ្លាំង។

 

២. ​ត្រៀម​​ខ្លួន​​ជា​មុន​

​​​​​​មុន​​មាន​ថ្ងៃ​​នេះ​ លោក​ស្រី​​​​​ធ្លាប់​​ធ្វើ​ជា​​​ទីប្រឹក្សា​​ផ្នែក​ច្បាប់​​​​​ឲ្យ​រដ្ឋសភា​​​​​​ ​ដោយ​​​ត្រៀម​​​ខ្លួន​​​​ជា​​ស្រេច​​ដើម្បី​ចូល​​ប្រឡូក​នយោបាយ។ លោក​ស្រី​​បាន​​​រៀបការ​ជា​មួយ​លោក​ប៊ីល គ្លីន​តុន​ ក្នុង​ឆ្នាំ​ ១៩៧៥។

 

៣. ​​​ស្វែង​រក​​ភាព​​​​ខ្លាំង​​របស់​ខ្លួន

លោក​ស្រី​​​​​​​ធ្លាប់​ជា​អ្នក​តស៊ូ​មតិ​ប្រចាំ​រដ្ឋ​ Arkansas ​​សម្រាប់​កុមារ​ និង​​​​​​​គ្រួសារ​ក្នុង​​ឆ្នាំ​ ១៩៧៧។​

 

៤. ត្រូវ​ក្លាហាន​

​លោក​ស្រី​​​​​ធ្លាប់ធ្វើ​​ជា​​​​​ប្រធាន​​​​ក្រុម​​សាជីវកម្ម​​ផ្នែក​ច្បាប់​ ក្នុង​​ឆ្នាំ​ ១៩៧៨។

 

៥. ​មិន​​ត្រូវ​​រិះ​គន់​​​ខ្លួន​ឯង

​លោក​ស្រី​​​​ធ្លាប់​ធ្វើ​ជា​​ក្រុម​ប្រឹក្សា​សាជីវកម្ម​​នានា​ រួម​ទាំង Wal-Mart ផង​។

 

៦. ចេះ​បត់បែន​

​ក្នុង​​ឆ្នាំ​ ​​១៩៩៧ និង​​១៩៩៩​ ​​លោក​ស្រី​​​​​​​បាន​ជួយ​បង្កើត​​​កម្មវិធី​​​​ថែទាំ​សុខភាព ធានារ៉ាប់រង​ ​និង​កម្មវិធី​យក​​​កុមារ​ធ្វើ​កូន​ចិញ្ចឹម។

 

៧. ​​ជឿជាក់​លើ​ខ្លួន​ឯង​

លោក​ស្រី​​​ត្រូវ​​បាន​​​​គេ​ជ្រើស​រើស​ជា​​​​សមាជិក​​ព្រឹទ្ធសភា​​​ស្ត្រី​​ដំបូង​គេ​មក​ពី​ទីក្រុង​ញីវយ៉ក ​​​​​​​ក្នុង​​ឆ្នាំ​ ២០០១​​។

 

៨. ​បន្ត​​ទៅ​មុខ​​ជានិច្ច

លោក​ស្រី​ឈរ​​​ឈ្មោះ​​បោះ​​ឆ្នោត​ជា​​ប្រធានាធិបតី​អាមេរិក​​​ឆ្នាំ​ ២០០៨​ ​​​មិន​ជាប់ តែ​ទទួល​សំឡេង​​គាំទ្រ​ច្រើន​​​​​ជាង​បេក្ខជន​ប្រធានាធិបតី​ភេទ​​​ស្រី​មុន​ៗ​ដាច់។

 

៩. ​បើក​ចិត្ត​​ឲ្យ​ទូលាយ​​

លោក​ស្រី​​ធ្លាប់​និពន្ធ​​សៀវភៅ​​​​​​ជាច្រើន​ក្បាល។

 

១០. មិន​ត្រូវ​​​ខ្មាសអៀន​​​ក្នុង​ការ​ប្រកួត​ប្រជែង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​ស្រី​​​ប្រកាស​​​​ឈរ​​ឈ្មោះ​​​​​​​​បោះ​ឆ្នោត​​លើក​ទីពីរ​​មក​ពី​​គណបក្ស​​ប្រជាធិបតី ​​សម្រាប់តំណែង​ប្រធានាធិបតី​​ឆ្នាំ​ ២០១៦៕

 

គន្លឹះ​​ជោគ​ជ័យ​​ទាំង​​១០ ​របស់​​​​​​​​​​ស្ត្រី​​មាន​ឥទ្ធិពល​​​​​​​បំផុត​ទី​២​លើ​លោក​

ចុចអាន៖ ​គន្លឹះ​​៧​យ៉ាង​​ ​ដើម្បី​បង្កើត​​​​អាជីវកម្ម​មួយ​ ខណៈ​​កំពុង​ធ្វើ​​ការ​ឲ្យ​គេ

ចុចអាន៖ គន្លឹះ​​៨ចំណុច​ បំបាត់​ភាព​ខ្ជិល​ច្រអូស​​​ ក្នុង​ម៉ោង​ការងារ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Entrepreneur