ញ៉ាំគ្រឿងផ្សំ ២ មុខនេះជារៀងរាល់ព្រឹក អ្នកនឹងស្គមហើយមានដងខ្លួនស្រឡូនស្អាតជាមិនខានឡើយ

នៅពេលដែលអ្នកចង់សម្រករាង របស់អ្នកដើម្បីអោយមើលទៅស្រឡូនគួរអោយចង់គយគន់នោះ អ្នកតែងតែមិនហ៊ានញ៉ាំអាហារច្រើន ឬអ្នកខ្លះទៅហាត់ប្រាណដើម្បីអោយស្រកជាតិខ្លាញ់ តែការធ្វើបែបនេះ វាមិនមែនជាដំណោះស្រាយដ៏ល្អ ហើយនិងស័ក្តសមសម្រាប់អ្នកនោះទេ។តើអ្នកដឹងទេ គ្រាន់តែប្រើប្រាស់ផ្លែចេកទុំ ហើយនិង ស៊ុតពីរគ្រាប់ក៏វាអាចជួយអោយអ្នកសម្រកទម្ងន់បានដែរ។

ញ៉ាំគ្រឿងផ្សំ ២ មុខនេះជារៀងរាល់ព្រឹក អ្នកនឹងស្គមហើយមានដងខ្លួនស្រឡូនស្អាតជាមិនខានឡើយ

ស៊ុតវាមានផ្ទុកជាមួយសារធាតុចិញ្ចឹម វីតាមីនហើយនិងប្រូតេអ៊ីន លើសពីនេះទៅទៀតវាមានផ្ទុកនូវសារធាតុមួយចំនួនទៀតដូចជា៖វីតាមីន A, វីតាមីន B5, វីតាមីន B12, វីតាមីន B2 ហើយនិងផូស្វ័រ ជាដើម។

ចំណែកឯចេកវិញមានផ្ទុកនូវសារធាតុចិញ្ចឹមដូចជា៖ ប៉ូតាស្យូម, វីតាមីន B6, វីតាមីន C, ម៉ាញ៉េស្យូម, ទង់ដែង , ម៉ង់ហ្គាណែស , ជាតិស្ករ ហើយនិងប្រូតេអ៊ីន។អ្នកជំនាញវេជ្ជសាស្រ្តបាននិយាយថាផ្លែចេកគឺមានប្រសិទ្ធភាពខ្លាំងណាស់នៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមនិងការកាត់ កុំអោយអ្នកឃ្លានអាហារ។

ញ៉ាំគ្រឿងផ្សំ ២ មុខនេះជារៀងរាល់ព្រឹក អ្នកនឹងស្គមហើយមានដងខ្លួនស្រឡូនស្អាតជាមិនខានឡើយ

ខាងក្រោមនេះគឺជាវិធីអនុវត្តន៏៖

តម្រូវការ៖

  • ផ្លែចេកទុំ 4 ទៅ 5 ផ្លែ
  • ស៊ុតទា ចំនួន 2 គ្រាប់

វិធីអនុវត្តន៏៖

១). យកផ្លែចេកទុំដែលបកសំបករួច ទៅដាក់ចូលក្នុងចាន ហើយបំបែកពងទាលាយច្របល់គ្នាអោយសប់។

២). យកល្បាយទាំងនេះចៀន (មិនបាច់ដាក់ខ្លាញ់) ដូចចៀនពងទា អញ្ចឹងដែរ ដោយអ្នកមិនត្រូវដាក់វាចូលទៅក្នុងខ្ទះទាំងអស់នោះទេ គឺអ្នកអាចចៀនវា បានបួនប្រាំបន្ទះ។

៣). នៅពេលឆ្អិនអ្នកអាចញ៉ាំវាបាននៅពេលទំនេរ ដូចជានំ។

បន្ទាប់ពីអ្នកបានទទួលទាននូវនំនេះហើយ រាងកាយរបស់អ្នកដែលធ្លាប់តែធាត់ នឹងប្រែជាតូចស្រឡូនគួរជាទីគយគន់ជាទីបំផុត៕

ប្រភព៖ khmerwonder

  • ញ៉ាំគ្រឿងផ្សំ ២ មុខនេះជារៀងរាល់ព្រឹក អ្នកនឹងស្គមហើយមានដងខ្លួនស្រឡូនស្អាតជាមិនខានឡើយ已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:សុខភាព
Tags: