ដំណោះស្រាយ​ថ្មី បង្កើន​ប្រសិទ្ធភាព​ទូទាត់​ការ​ចំណាយ​សម្រាប់​ធនាគារ

ក្រុមហ៊ុន First Cambodia, Hengbao International, UnionPay International និង Verifone បាន​រៀបចំ​សិក្ខា​សិលា​មួយ​ បង្ហាញ​ពី​បច្ចេកវិទ្យា​ជា​ដំណោះស្រាយ ដែល​អាច​បង្កើន​ប្រសិទ្ធភាព​ដល់​ធនាគារ​ក្នុង​មធ្យោបាយ​ទូទាត់​ការ​ចំណាយ។

 

លោក កូយ ចំណាប់ ប្រធាន​គ្រប់គ្រង​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន First Cambodia បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការ​ផ្ដល់​នូវ​ដំណោះស្រាយ​ពេញលេញ​ជាមួយ​ប្រព័ន្ធ​ទូទាត់​ការ​ចំណាយ​ដែល​មាន​សុវត្ថិភាព និង​​អនុលោម​តាមច្បាប់​សន្តិសុខ​ស្តង់ដារ​អន្តរជាតិ។

 

លោកថា​ ប្រព័ន្ធ​ទូទាត់​ចំណាយ​ថ្មី​នេះ​​ជួយ​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​ជា​ច្រើន​ និង​បង្កើត​បទពិសោធន៍​ដ៏​មាន​តម្លៃ សម្រាប់​ពាណិជ្ជកម្ម​និង​ការ​ទំនាក់ទំនង​ល្អ​រវាង​អតិថិជន​និង merchants។

 

 

លោក Grove Mohit នាយក​ផ្នែក​គ្រប់គ្រង​ផលិតផល​នៃ​ក្រុមហ៊ុន Verifone​ ប្រចាំ​អាស៊ី មាន​ប្រសាសន៏​ថា​ Verifone បាន​ផ្លាស់ប្ដូរ​ប្រតិបត្តិ​ការ​ប្រចាំថ្ងៃ ទៅជាឱ​កាស​សម្រាប់​ពាណិជ្ជកម្ម​ភ្ជាប់​ទំនាក់ទំនង​គ្នា។ ការ​ភ្ជាប់ payment devices ទៅកាន់ cloud, បញ្ចូល​បទពិសោធន៍​រវាង online ហើយនិង in-store shopping នឹង​បង្កើត​ជំនាន់​ក្រោយ​នៃ​ការ​ភ្ជាប់​គ្នា​លក្ខណ​:ឌីជីថល​រវាង​ពាណិជ្ជករ​និង​អតិថិជន។

 

លោក​​ David Tang នាយក​អភិវឌ្ឍន៍​អាជីវកម្ម កាត​ធនាគារ និង​ដំណោះស្រាយ នៃ​ក្រុមហ៊ុន Hengbao International បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មាន​សកម្មភាព​នៅ​លើ​ទីផ្សារ​កម្ពុជា​រយៈពេល 3 ឆ្នាំ​មក​ហើយ និង​បាន​ចូលរួម​នៅ​ក្នុង​គម្រោង​ជាច្រើន​នៃ ‘firsts in the market’។ លោក​ជឿជាក់​លើ​គម្រោង​​នេះ ដែល​នឹង​សម្រេច​បាន​ជោគជ័យ​។

 

អត្ថបទ ប៊ុណ្ណារ៉ា