ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤)

ភាគ​ទី​៤
ប្រជារាស្ត្រ​ក្ដៅ​ក្រហាយ​ហួស​ពី​គិត​ទៅ​ ក៏​នាំ​គ្នា​ប្រឌិត​នូវ​រឿង​កំប្លែង​ដូច​តទៅ​នេះ៖
បុរស​ម្នាក់​និយាយ​ថា៖
«ពួក​ជិនកួក​មាន​អ្វី​គួរ​ឱ្យ​ខ្លាច?»
បុរស​ម្នាក់​ទៀត​ឆ្លើយ​ថា៖
«ពួក​វា​មាន​សេនា​ប្រមុខ​ឈ្មោះ​ជិន​ ឈ្មោះ​ជិន​អើស៊ូ»
បុរស​ទី​១​ឆ្លើយ​តប​ថា៖
«យើង​ក៏​មាន​សេនា​ប្រមុខ​ ហានស៊ីវបាវ​ដែរ»
បុរស​ទី​២​ថា៖​
«ពួក​សេនា​ជិនកួក​មាន​សេះ»
បុរស​ទី​១​ថា៖
«ពួក​យើង​មាន​កាំបិត​កាប់​ជើង​សេះ​»
បុរស​ទី​២​ថា៖
«ពួក​វា​មាន​ដំបង​ខ្លឹម»
បុរស​ទី​មួយ​ថា៖
«ពួក​យើង​មាន​លលាដ៍​ក្បាល»

 

លលាដ៍​ក្បាល​គឺ​ជា​ឆ្អឹង​សម្រាប់​ការពារ​ខួរ​ក្បាល​មនុស្ស​ កាល​ណា​ដំបង​ពួក​សេនា​ជិនកួក​សំពង​ប្រជារាស្ត្រ​ចិន​មាន​តែ​យក​លលាដ៍​ក្បាល​ទៅ​រង។
រឿង​កំប្លែង​នេះ​មិន​មែន​គ្រាន់​តែ​ចំអក​ឡកឡឺយ​សម្រាប់​សើច​លេង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​សេចក្ដី​ក្ដៅ​ក្រហាយ​នៃ​ប្រជារាស្ត្រ​ នៅ​ក្នុង​សំណើច​នោះ​ផង។
យាងធាស៊ីន​បាន​ប្រឡូក​វាយ​ជាមួយ​ពួក​ពល​សេនា​នោះ​ពីរ​បី​ស្នៀត​ ក៏​មាន​ការ​សង្ស័យ​ថែម​ឡើង។ នាយ​ពិចារណា​យល់​ច្បាស់​ថា​ ពួក​សេនា​ទាំង​នេះ​ប្រាកដ​ជា​ជន​ជាតិ​កួក​មិន​ខាន​ នាយ​ហួស​ចិត្ត​នឹង​ការ​ក្បត់​ជាតិ​នៃ​ជន​ខ្លះ​ដែល​បាន​នាំ​សត្រូវ​ចូល​មក​ទឹក​ដី​របស់​ខ្លួន។

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ