ម៉ានិច​ ទម្លាយ​រឿង ពេល​ព្រឹក​មួយ​ចំនួន​​

តារា​សម្ដែង​​និយម​ស្លៀក​ពាក់​សិចស៊ី​ ដួង ម៉ានិច បាន​បង្ហើប​​កិច្ចការ​មួយ​ចំនួន​​ដែល​នាង​​​តែង​តែ​ធ្វើ​ឡើង​ពេល​ព្រឹក​ ដោយ​ក្នុង​នោះ​នាងអះអាង​ថាប្រហែល​ជា​​ប្រិយមិត្ត​មួយ​ចំនួន​គិតថា​នាងមិន​អាច​ធ្វើ​បាន​ក៏​មាន​​។

 

“ខោអាវ​ក៏​ខ្ញុំ​បោក​ ម្ហូប​ក៏​ខ្ញុំ​ធ្វើ​ បោស​ផ្ទះ​ជូត​ផ្ទះ​គឺ​ធ្វើ​ទាំង​អស់​រាល់​ព្រឹក​បើ​ទំនេរ​ពី​ការងារ​។​ រាល់​ថ្ងៃ​គ្មាន​អ្នក​ជួយ​ទេ​ ណាមួយ​នៅ​តែ​ពីរ​នាក់​ប្អូន​ប្រុស​​ទៀត​ បើ​បង​មិន​ធ្វើ​មាន​អ្នក​ណា​គេ​ធ្វើ(សើច)”។ ម៉ានិច ថ្លែង។

 

ម៉ានិច​ ទម្លាយ​រឿង ពេល​ព្រឹក​មួយ​ចំនួន​​

 

ជាមួយ​គ្នា​នេះ ​នាង​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ទោះ​បី​នាង​ជា​តារា​ក្តី​ មាន​ការ​ងារ​សិល្បៈ​រវល់​ច្រើនក៏​ពិត​មែន​​ ប៉ុន្តែ​រឿង​ការងារ​ផ្ទះតារា​រូប​នេះ​​មិន​ចោល​ឡើយ​។

 

តួ​ស្រី​រឿង “ផ្កាបូនទង” បន្ថែម​៖ “អាច​ដែរ​អូន​ បងប្អូន​មួយ​ចំនួន​ អាច​គិត​ថា​ក្លាយ​ជា​តារា​ហើយ​ប្រហែល​ជា​មិន​ចេះ​ធ្វើ​អ្វី​នោះ​ទេ ប៉ុន្តែ​បង​អត់​ទេ​អូន អី​ក៏​បង​ធ្វើ​ដែរ​ជាក់​ស្ដែង​គឺ​ការងារ​ផ្ទះ​នេះ​ឯង”៕​​​

 

អត្ថបទ៖ ថា ម៉ាលីដា