លោក​ Jose Mourinho ទិញ​បាន​កីឡាករ​ថ្មី​ដំបូង​គេ​សម្រាប់​ Man Utd ហើយ​

កាលពីម្សិលមិញនេះក្លឹប Man Utd បានប្រកាសជាផ្លូវការហើយថាខ្លួនទិញបានខ្សែការពាររបស់ក្លឹប Villareal គឺកីឡាករ Eric Bailly  ដែលកីឡាកររូបនេះបានក្លាយជាកីឡាករដំបូងគេដែលលោក Jose Mourinho នាំមកកាន់ក្លឹប Man Utd ។

បើយោងតាមគេហទំព័រ Dailymail បានឲ្យដឹងថាក្លឹប Man Utd បានចំណាយប្រាក់ប្រមាណជា៣០លានផោនដើម្បីទិញខ្សែការពារសញ្ជាតិកូឌីវ័រវ័យ២២ឆ្នាំរូបនេះ ខណៈរូបគេបានចុះកុងត្រារយៈពេល៤ឆ្នាំជាមួយក្លឹប Man Utd ។

ក្រោយការចុះកុងត្រាជាមួយ Man Utd កីឡាករ Eric Bailly បាននិយាយថា « សុបិន្តរបស់ខ្ញុំក្លាយជាការពិតដែលក្លាយជាកីឡាកររបស់ក្លឹប Manchester United ។ លេងនៅក្លឹបដែលមានម្រិតខ្ពស់បែបនេះគឺជាអ្វីដែលខ្ញុំចង់បានពីមុនមក ខ្ញុំពិតជាមានអារម្មណ៍រីករាយខ្លាំងណាស់ » ។

Eric បន្តថា « ខ្ញុំចង់អភិវឌ្ឍខ្លួនឲ្យបានល្អបំផុតតាមដែលអាចធ្វើបាន ខ្ញុំជឿថាការធ្វើការជាមួយលោក Jose Mourinho នឹងជួយឲ្យខ្ញុំអាចឈានទៅរកកម្រិតលេងដ៏ល្អមួយ ខ្ញុំសប្បាយចិត្តក្នុងការចាប់ផ្ដើមបទពិសោធន៍ថ្មីក្នុងជីវិតរបស់ខ្ញុំ » ។

ដោយឡែកលោក Jose Mourinho វិញបាននិយាយថា « Eric គឺជាខ្សែការពារកណ្ដាលវ័យក្មេងដែលមានទេពកោសល្យដ៏អស្ចារ្យពីធម្មជាតិ គេបានបានបង្ហាញពីការអភិវឌ្ឍខ្លួនយ៉ាងល្អប្រសើរ ។ យើងរំពឹងថាគេនឹងបន្តធ្វើបានល្អ ហើយធ្វើបានល្អដើម្បីជួយក្លឹបឲ្យបានជោគជ័យ » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។

  • លោក​ Jose Mourinho ទិញ​បាន​កីឡាករ​ថ្មី​ដំបូង​គេ​សម្រាប់​ Man Utd ហើយ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:វីដេអូ
Tags: