​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ បើ​រក​ឃើញ​ថា​បើក​ចាក់​ពេល​ប្រលង​បាក់​ឌុប​​ចិន​ឆ្នាំ​នេះ

សិស្ស​​​​​​​​​ចិន​​​ប្រមាណ​ជាង​៩​លាន​នាក់​​​​​បាន​​​ចូល​រួម​​​ប្រលង​​បាក់ឌុប​​​កាល​ថ្ងៃ​​អង្គារ​​និង​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ​ ដើម្បី​​​​​​អាច​ចូល​រៀន​​នៅ​សកលវិទ្យាល័យ​។ នេះ​បើ​យោង​​តាម​សារព័ត៌មាន​ចិនShanghaiist។

 

​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ បើ​រក​ឃើញ​ថា​បើក​ចាក់​ពេល​ប្រលង​បាក់​ឌុប​​ចិន​ឆ្នាំ​នេះ

 

ការ​ប្រលង​​ថ្នាក់​ជាតិ​ដ៏​តឹង​តែង​របស់​ប្រទេស​ចិន​​​ បាន​ធ្វើ​ឡើង​ដើម្បី​កំណត់​ថា​​តើ​សិស្ស​​ណា​ខ្លះ​ដែល​មាន​សមត្ថភាព​អាច​ប្រជែង​​​ចូល​រៀន​នៅ​សកលវិទ្យាល័យ​ល្អ​​ៗ​បាន។ ដោយ​ឡែក​​ចំពោះ​អ្វី​ដែល​​ការ​កត់​សម្គាល់​ក្នុង​ការ​ប្រលង​​​បាក់​ឌុប​ថ្មី​ៗ​​នោះ​ គឺ​​ការ​ពិន័យ​​​​ឲ្យ​ជាប់​ពន្ធនាគារ​​រយៈ​ពេល​​ពី​៣​ទៅ​៧​ឆ្នាំ​ និង​មិន​អនុញ្ញាត​ឲ្យ​ប្រលង​​បាក់​ឌុប​លើក​ក្រោយ​ៗ​ចំនួន​បី​ឆ្នាំ​​​ ក្នុង​ករណី​ដែល​សិស្ស​ណា​មួយ​​ត្រូវ​គេ​រក​ឃើញ​ ថា​លួច​បើក​ចាក់​ពេល​ប្រលង​។

 

ចំណាត់​ការ​ថ្មី​​ទៅ​លើ​ការ​ប្រលង​ខាង​លើ បាន​​អនុម័ត​​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ ដែល​រដ្ឋាភិបាល​ចិន​បាន​ធ្វើ​ឡើង​ដើម្បី​ឲ្យ​មាន​ភាព​យុត្តិធម៌​​​​ ព្រម​ទាំង​​កាត់​បន្ថយ​សកម្មភាព​​លួច​ចម្លង​ក្នុង​ការ​ប្រលង​ផង​ដែរ។

 

​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ បើ​រក​ឃើញ​ថា​បើក​ចាក់​ពេល​ប្រលង​បាក់​ឌុប​​ចិន​ឆ្នាំ​នេះ

 

យោង​តាម​​សារព័ត៌មាន New York Times ​​ប៉ូលិស​​​​បាន​ដាក់​ពង្រាយ​កម្លាំង​ឈរ​ជើង​ប្រមាណ​៨​​នាក់​នៅ​​មណ្ឌល​ប្រលង​នី​មួយ​ៗ​ ក្នុង​ទី​ក្រុង​ប៉េកាំង។ ចំពោះ​សិស្ស​ដែល​ចូល​ប្រលង​​​​ត្រូវ​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​​​ដោយ​​ការ​ស្កេន​មេ​ដៃ និង​​ការ​ពិនិត្យ​​ឆែក​ឆេរ​រក​​មើល​សម្ភារៈ​បច្ចេកវិទ្យា​​ផង​ដែរ។

 

ទោះ​បី​​​មនុស្ស​ជា​ច្រើន​យល់​ស្រប​ថា​ការ​លួច​ចម្លង​​​ជា​​រឿង​មិន​ល្អ​​មួយ ប៉ុន្តែ​មតិ​សាធារណជន​ចិន​មួយ​ចំនួន​បាន​រិះ​គន់​ចំពោះ​​វិធាន​ការ​ថ្មី​​នោះ ដោយ​ពួក​គេ​​និយាយ​ថា​ជា​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ខ្លាំង​មួយ​មិន​អាច​ទទួល​យក​បាន៕

 

​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ បើ​រក​ឃើញ​ថា​បើក​ចាក់​ពេល​ប្រលង​បាក់​ឌុប​​ចិន​ឆ្នាំ​នេះ

 

ចុចអាន៖  សិស្ស​​វិទ្យាល័យ​ចិន​ហែក​សៀវភៅ​ពង្រាយ​ចោល ​មុន​ពេល​ប្រលង​បាក់ឌុប

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist, tes​​

​​​​​​​​​​

​​​
​​​​​​​​​