សពពលករខ្មែរ៦នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តនៅថៃ ដឹកដល់កម្ពុជាវិញ ខណៈ២៤នាក់ទៀត កំពុងព្យាបាលរបួស

(បន្ទាយមានជ័យ)៖ រថយន្តស៊ីឈ្នួលដឹកពលករខ្មែរ មួយគ្រឿងបើកបុកបង្គោលភ្លើង ក្រឡាប់ធ្លាក់ទឹក បណ្តាលឲ្យមនុស្ស៦នាក់បានស្លាប់ និង២៤នាក់ផ្សេងទៀត ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ លើដងផ្លូវសុវណ្ណាសន ចំណុចក្រុម២ ឃុំផាក់ខាក់ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ប្រទេសថៃ។

ប្រភពពីប្រទេសថៃបានឲ្យដឹងថា រថយន្តដឹកពលករខ្មែរ បានបើកបុកបង្គោលភ្លើង រួចផ្លោងទៅធ្លាក់ចូលទឹកស្រះ បណ្តាលឲ្យពលករខ្មែរស្លាប់៦នាក់ (ស្រី៣នាក់) នៅនឹងកន្លែង ខណៈពលករខ្មែរ២៤នាក់ផ្សេងទៀត របួសធ្ងន់ស្រាល។

ប្រភពព័ត៌មានបន្តថា អ្នករងរបួសចំនួន១២នាក់ ត្រូវបានគេដឹកចូលទៅមន្ទីរពេទ្យ ក្នុងស្រុកកើតហេតុ និង១២នាក់ផ្សេងទៀត ត្រូវបានដឹកចូលទៅមន្ទីរពេទ្យ ក្នុងស្រុកអារញ្ញ។

សមត្ថកិច្ចកម្ពុជាបានបង្កើបថា ពលករខ្មែរស្លាប់ទាំង៦នាក់ ត្រូវបានសមត្ថកិច្ចថៃ បានបញ្ជូនមកដល់កម្ពុជាហើយ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយសពពលករខ្មែរននោះ មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង៤នាក់ ខេត្តបាត់ដំបងម្នាក់ និងខេត្តសៀមរាបម្នាក់។ មកដល់ពេលនេះ ក្រុមគ្រួសារបានមកទទួលយកសពបណ្តើរៗហើយ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៦ ក៏មានហេតុការណ៍ស្រដៀងគ្នានេះដែរ  ពេលជិះរថយន្ត ធ្វើដំណើរត្រលប់មកពី ធ្វើការងារធ្វើនៅទីក្រុងបាងកក ប្រទេសថៃ។ ជនរងគ្រោះទាំងនោះត្រូវ បានអាជ្ញាធរថៃ បញ្ជូនទៅមកកម្ពុជាវិញ ហើយក្រោយពីសម្រាកព្យាបាលនៅ មន្ទីរពេទ្យអស់មួយយប់។

លោក ប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជាប្រចាំ ខេត្តស្រះកែវ បានឲ្យដឹងថា ពិតជាមានពលរដ្ឋខ្មែរជួប គ្រោះថ្នាក់នៅទឹកដីថៃមែន។ពលរដ្ឋទាំង១៩នាក់ គឺជាពលករខុសច្បាប់ ត្រឡប់មកពីធ្វើការនៅបាងកក តែអកុសល រថយន្តដែលពួកគាត់ជិះបានទៅបុកគូរថយន្ត មួយររថយន្តដឹកដីមួយគ្រឿងពេញ ទំហឹងពីក្រោយទើបបណ្តាល ឲ្យមានរបួស ធ្ងន់ស្រាលរហូតដល់១៩នាក់រួមទាំង ជនជាតិថៃផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញដែលជា ថ្ងៃបុណ្យសែនចូលឆ្នាំចិន ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ ២០១៦ មានពលរដ្ឋប្រុសស្រីមួយ ក្រុមមានគ្នា២៣នាក់ បានត្រឡប់មកពីធ្វើការនៅប្រទេសថៃ ក្រោយពីជិះរថយន្តអ៊ីស៊ុស៊ូ មួយបាំងកន្លះដល់ចំនុចភូមិផនសាន់ ឃុំវាន់ណាំយ៉េន ស្រុកខៅឆាក់កាន ខេត្តស្រះកែវ រថយន្តដឹកពលករខុសច្បាប់ដែលបើកបរ ដោយជនជាតិថៃ បានបើករត់គេចពីសមត្ថកិច្ច ដេញតាមចាប់ក៏បានទៅ បុករថយន្តដឹកដីមួយគ្រឿងពីក្រោយ ពេញទំហឹងខណះកំពុងលឿន បណ្តាលឲ្យរថយន្តដឹកពលករខ្មែររួញ និងមានមនស្សប្រុសស្រី រួមទាំងកូន ក្មេងបណ្តាលឲ្យរបួសធ្ងន់ស្រាល ព្រោងព្រាត។

ប្រភពច្បាស់ការមួយបានបង្ហើបថា ចំពោះករណីនេះសមត្ថកិច្ចថៃកំពុង ព្យាយាម បិទពត៌មាន៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត