ស្ដ្រីមេម៉ាយកូនស្រី៣នាក់ កាន់ព្រីភ្លើង​ដោតខ្សែ​ម៉ូទ័របូមទឹក ត្រូវភ្លើងឆក់ស្លាប់

(ពោធិ៍សាត់)៖ ស្ដ្រីមេម៉ាយ ដែលមានកូនស្រី៣នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ ពេលដែរកំពុងដោតខ្សែម៉ូទ័របូមទឹក។ ហេតុការណ៍នេះកើតឡើងនៅល្ថាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចភូមិអូអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមរបាយការរបស់សមត្ថកិច្ចមូលដ្ឋាន ឱ្យដឹងថា ស្ដ្រីមេម៉ាយដែរស្លាប់ឈ្មោះ សុប អេង អាយុ៥៦ឆ្នាំ មានកូនស្រី៣នាក់។

របាយការណ៍ដដែលបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះបានទទឹកខ្លួនជោក រួចបានកាន់ព្រីភ្លើងដោតជាមួយខ្សែម៉ូទ័របូមទឹក ដោយបានដាក់ព្រីនឹងដីសើម ពេលដោតទៅស្រាប់តែឆ្លងចរន្ដភ្លើងឆប់ស្លាប់ភា្លមៗនៅកន្លែងកើតហេតុ។ បច្ចប្បន្នសាកសពត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ។

ជនរងគ្រោះម្នាក់បានស្លាប់ ខណៈក្រុមគ្រួសារបានបញ្ចូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារ លើកដែកប៉ះចំខ្សែកាប មានចរន្តអគ្គិសនីបណ្ដាលឲ្យឆក់។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្ទះឈ្មោះ នួន សារ៉េត ស្ថិតនៅភូមិអរិក្សត្រ ឃុំអរិក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

លោកវរៈសេនីយ៍ទោ ជា ថុល អធិការនគរបាលស្រុកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៉ីវ អំណត់ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិតាជោ ឃុំសារិការកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

លោកអធិការស្រុកបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវ (ជាប្អូនបង្គើត) ឈ្មោះ អ៉ីវ ចំនិត្យ និង២នាក់បងប្អូនបានទៅស៉ីឈ្នួលម៉ៅការ ធ្វើដំបូលសំយ៉ាបផ្ទះឲ្យ ឈ្មោះ នួន សារ៉េត នៅភូមិឃុំកើតហេតុ ក្នុងតម្លៃ០១ម៉ែត្រការ៉េ១២.៥$។

លោកអធិការស្រុកបានបន្តទៀតថា ជនរងគ្រោះបានលើកដែកធ្វើសំយ៉ាបផ្ទះ ក៍ប៉ះចំខ្សែកាប (ស្រាត) បណ្តាលឲ្យឆ្លងចរន្តឆក់ ហើយក្រុមគ្រួសារជួយសង្គ្រោះ នាំទៅមន្ទីរពេទ្យសង្គ្រោះមិនទាន់ ក៍បណ្ដាលឲ្យស្លាប់តែម្តង។ ក្រោយពីកើតហេតុសមត្ថកិច្ចបច្ចេកទេស បានចុះទៅធ្វើការត្រួតពិនិត្យ ហើយបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្ដ្រីមេម៉ាយកូនស្រី៣នាក់ កាន់ព្រីភ្លើង​ដោតខ្សែ​ម៉ូទ័របូមទឹក ត្រូវភ្លើងឆក់ស្លាប់

ស្ដ្រីមេម៉ាយកូនស្រី៣នាក់ កាន់ព្រីភ្លើង​ដោតខ្សែ​ម៉ូទ័របូមទឹក ត្រូវភ្លើងឆក់ស្លាប់

ស្ដ្រីមេម៉ាយកូនស្រី៣នាក់ កាន់ព្រីភ្លើង​ដោតខ្សែ​ម៉ូទ័របូមទឹក ត្រូវភ្លើងឆក់ស្លាប់

ស្ដ្រីមេម៉ាយកូនស្រី៣នាក់ កាន់ព្រីភ្លើង​ដោតខ្សែ​ម៉ូទ័របូមទឹក ត្រូវភ្លើងឆក់ស្លាប់