ទឹកដោះគោ អាច​ជា​ឃាតករ​ឈាម​ត្រជាក់​

ទឹកដោះគោ អាច​ជា​ឃាតករ​ឈាម​ត្រជាក់​

​ជំងឺ​ដែល​ត្រូវបាន​ចាត់ទុក​ថា ជា​ឃាតករ​ឈាម​ត្រជាក់ គឺ​ជំងឺ​ដែល​មិន​មាន​បង្ហាញ ជា​អាការៈ​អ្វី​ទាំងអស់តែ​វា​នឹង​ធ្វើឲ្យ​មនុស្ស​ស្លាប់ ដោយសារ​វា​ដោយ​មិន​ដឹង​ខ្លួន​ឡើយ​។ ដូច្នេះ វា​ពិតជា​មាន​ប្រយោជន៍​ណាស់ ដែល​អ្នក​ត្រូវ​តែ​ដឹង​អំពី សញ្ញា​ព្រមាន​របស់​ជំងឺ​នេះ ឬ​ផលវិបាក​របស់​វា​ភ្លាម ដើម្បី​ដោះស្រាយ​។

​ជាក់ស្តែង តើ​មាន​រន​ណា​អាច​ដឹងថា ទឹកដោះគោ អាច​ជា​ឃាតករ​ឈាម​ត្រជាក់​ដែរឬទេ​? ទឹកដោះគោ មិន​ត្រឹមតែ​ជា​ជំងឺ​អាច​សម្លាប់​មនុស្ស​បាន​ទេ តែ​ឥឡូវនេះ សហគមន៍​វិទ្យាសាស្ត្រ​ជឿថា ទឹកដោះគោ ដែល​មិនមែន ចេញពី​ទឹកដោះមនុស្ស អាច​នាំឲ្យ​កើត​ជំងឺ ហើយ​អាច​ជា​ឃាតករ​ឈាម​ត្រជាក់​បាន​។ បច្ចុប្បន្នេះ វា​ត្រូវ​បាន​គេ​អះអាង​តាម​បែប​វិទ្យាសាស្ត្រ​ថា ទឹកដោះគោ ដែល​មាន​ជាតិ​ម៉ាញ៉េស្យូ​មទាប មិន​អាច​អនុញ្ញាត ឲ្យ​ជាតិ​កាល់ស្យូម​បឺត​ស្រូប ចូល​ក្នុង​ឈាម​ឡើយ ផ្ទុយទៅវិញ វា​បែរជា​កកកុញ​ក្នុង​រាងកាយ​ទៅវិញ និង​បង្ក​ជា​បញ្ហា​ជាច្រើន​ថែម​ទៀត​។

ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា ការ​ញ៉ាំ​ទឹកដោះគោ​ច្រើន អាច​បង្ក​ជាការ​រលាក​បាន​។ ឧទាហរណ៍ ការសិក្សា​មួយ ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន British Medical Journal បាន​រកឃើញថា ស្ត្រី​ដែល​ញ៉ាំ​ទឹកដោះគោ ៣ កែវ​ក្នុង​មួយថ្ងៃ ឃើញ​ថា​អាច​ប្រឈម​នឹង​ការស្លាប់ រហូត​ដល់​ពីរដង និង​ប្រឈម​ខ្លាំង​នឹង​ការ​បាក់ឆ្អឹង​ខ្ពស់​ដែរ​។ នេះ​បើ​ប្រៀបធៀប​នឹង​ស្ត្រី ដែល​ញ៉ាំ​ទឹកដោះគោ​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​។

ដូចគ្នានេះដែរ ការសិក្សា​មួយ​ផ្សេងទៀត​បាន​បង្ហាញថា ទឹកដោះគោ​មាន​ជាតិ​ប្រូតេអ៊ីន អាច​បណ្តាលឲ្យ​កើត ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​១​ទៀត​។ ប្រូតេអ៊ីន ដែល​មាន​ក្នុង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ត្រូវបាន​គេ​រកឃើញ​ថា អាច​បង្ក​ជា​ជំងឺមហារីក​ច្រើន​ប្រភេទ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។