​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ បើ​រក​ឃើញ​ថា​បើក​ចាក់​ពេល​ប្រលង​បាក់​ឌុប​​ចិន​ឆ្នាំ​នេះ

សិស្សចិនប្រមាណជាង៩លាននាក់បានចូលរួមប្រលងបាក់ឌុបកាលថ្ងៃអង្គារនិងថ្ងៃពុធម្សិលមិញនេះ ដើម្បីអាចចូលរៀននៅសកលវិទ្យាល័យ។ នេះបើយោងតាមសារព័ត៌មានចិនShanghaiist។

​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ បើ​រក​ឃើញ​ថា​បើក​ចាក់​ពេល​ប្រលង​បាក់​ឌុប​​ចិន​ឆ្នាំ​នេះ

ការប្រលងថ្នាក់ជាតិដ៏តឹងតែងរបស់ប្រទេសចិន បានធ្វើឡើងដើម្បីកំណត់ថាតើសិស្សណាខ្លះដែលមានសមត្ថភាពអាចប្រជែងចូលរៀននៅសកលវិទ្យាល័យល្អៗបាន។ ដោយឡែកចំពោះអ្វីដែលការកត់សម្គាល់ក្នុងការប្រលងបាក់ឌុបថ្មីៗនោះ គឺការពិន័យឲ្យជាប់ពន្ធនាគាររយៈពេលពី៣ទៅ៧ឆ្នាំ និងមិនអនុញ្ញាតឲ្យប្រលងបាក់ឌុបលើកក្រោយៗចំនួនបីឆ្នាំ ក្នុងករណីដែលសិស្សណាមួយត្រូវគេរកឃើញ ថាលួចបើកចាក់ពេលប្រលង។

ចំណាត់ការថ្មីទៅលើការប្រលងខាងលើ បានអនុម័តកាលពីឆ្នាំ២០១៥កន្លងទៅ ដែលរដ្ឋាភិបាលចិនបានធ្វើឡើងដើម្បីឲ្យមានភាពយុត្តិធម៌ ព្រមទាំងកាត់បន្ថយសកម្មភាពលួចចម្លងក្នុងការប្រលងផងដែរ។

​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ បើ​រក​ឃើញ​ថា​បើក​ចាក់​ពេល​ប្រលង​បាក់​ឌុប​​ចិន​ឆ្នាំ​នេះ

យោងតាមសារព័ត៌មាន New York Times ប៉ូលិសបានដាក់ពង្រាយកម្លាំងឈរជើងប្រមាណ៨នាក់នៅមណ្ឌលប្រលងនីមួយៗ ក្នុងទីក្រុងប៉េកាំង។ ចំពោះសិស្សដែលចូលប្រលងត្រូវបានឆ្លងកាត់ការត្រួតពិនិត្យដោយការស្កេនមេដៃ និងការពិនិត្យឆែកឆេររកមើលសម្ភារៈបច្ចេកវិទ្យាផងដែរ។

ទោះបីមនុស្សជាច្រើនយល់ស្របថាការលួចចម្លងជារឿងមិនល្អមួយ ប៉ុន្តែមតិសាធារណជនចិនមួយចំនួនបានរិះគន់ចំពោះវិធានការថ្មីនោះ ដោយពួកគេនិយាយថាជាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរខ្លាំងមួយមិនអាចទទួលយកបាន៕

​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ បើ​រក​ឃើញ​ថា​បើក​ចាក់​ពេល​ប្រលង​បាក់​ឌុប​​ចិន​ឆ្នាំ​នេះ

ប្រភព៖ sabay

  • ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ បើ​រក​ឃើញ​ថា​បើក​ចាក់​ពេល​ប្រលង​បាក់​ឌុប​​ចិន​ឆ្នាំ​នេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:កំសាន្ត
Tags: