គន្លឹះ​​ជោគ​ជ័យ​​ទាំង​​១០ ​របស់​​​​​​​​​​ស្ត្រី​​មាន​ឥទ្ធិពល​​​​​​​បំផុត​ទី​២​លើ​លោក​

កាលពីប៉ុន្មានថ្ងៃកន្លងទៅ គេហទំព័រចាត់ថ្នាក់ល្បីបំផុតក្នុងលោកឈ្មោះ Forbe បានរកឃើញស្ត្រី ៣០នាក់ជុំវិញពិភពលោកដែលមានឥទ្ធិពលបំផុតប្រចាំឆ្នាំ២០១៦។

គន្លឹះ​​ជោគ​ជ័យ​​ទាំង​​១០ ​របស់​​​​​​​​​​ស្ត្រី​​មាន​ឥទ្ធិពល​​​​​​​បំផុត​ទី​២​លើ​លោក​

ក្នុងនោះគេឃើញលោកស្រីហ៊ីឡារី គ្លីនតុន បានជាប់ឈ្មោះជាស្ត្រីមានឥទ្ធិពលបំផុតលំដាប់ទី២ក្នុងលោក បន្ទាប់ពីអធិការបតីអាល្លឺម៉ង់លោកស្រី Agela Magel។

លោកស្រី ហ៊ីឡារី គ្លីនតុន គឺជាអ្នកនយោបាយអាមេរិក ដែលបម្រើការជារដ្ឋលេខាធិការទី ៦៧។ លោកស្រីជាភរិយាអតីតប្រធានាធិបតីអាមេរិកទី៤២ គឺលោក ប៊ីល គ្លីនតុន។ លោកស្រីធ្លាប់ធ្វើជាសមាជិកព្រឹទ្ធសភាប្រចាំទីក្រុងញីវយ៉ក ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៩។ ខាងក្រោមនេះជាគន្លឹះជោគជ័យទាំង១០ ដែលធ្វើឲ្យលោកស្រីក្លាយជាមនុស្សមានឥទ្ធិពលបំផុតមួយក្នុងលោក៖

១. អត់ធ្មត់ស៊ូទ្រាំ

លោកស្រីបានចូលរៀននៅមហាវិទ្យាល័យ Wellesley ដោយបញ្ចប់នៅឆ្នាំ ១៩៦៩ និងបន្តថ្នាក់បណ្ឌិតនៅសាលាច្បាប់ Yale ក្នុងឆ្នាំ ១៩៧៣ ដោយប្រឹងប្រែងយ៉ាងខ្លាំង។

២. ត្រៀមខ្លួនជាមុន

មុនមានថ្ងៃនេះ លោកស្រីធ្លាប់ធ្វើជាទីប្រឹក្សាផ្នែកច្បាប់ឲ្យរដ្ឋសភា ដោយត្រៀមខ្លួនជាស្រេចដើម្បីចូលប្រឡូកនយោបាយ។ លោកស្រីបានរៀបការជាមួយលោកប៊ីល គ្លីនតុន ក្នុងឆ្នាំ ១៩៧៥។

៣. ស្វែងរកភាពខ្លាំងរបស់ខ្លួន

លោកស្រីធ្លាប់ជាអ្នកតស៊ូមតិប្រចាំរដ្ឋ Arkansas សម្រាប់កុមារ និងគ្រួសារក្នុងឆ្នាំ ១៩៧៧។

៤. ត្រូវក្លាហាន

លោកស្រីធ្លាប់ធ្វើជាប្រធានក្រុមសាជីវកម្មផ្នែកច្បាប់ ក្នុងឆ្នាំ ១៩៧៨។

៥. មិនត្រូវរិះគន់ខ្លួនឯង

លោកស្រីធ្លាប់ធ្វើជាក្រុមប្រឹក្សាសាជីវកម្មនានា រួមទាំង Wal-Mart ផង។

៦. ចេះបត់បែន

ក្នុងឆ្នាំ ១៩៩៧ និង១៩៩៩ លោកស្រីបានជួយបង្កើតកម្មវិធីថែទាំសុខភាព ធានារ៉ាប់រង និងកម្មវិធីយកកុមារធ្វើកូនចិញ្ចឹម។

៧. ជឿជាក់លើខ្លួនឯង

លោកស្រីត្រូវបានគេជ្រើសរើសជាសមាជិកព្រឹទ្ធសភាស្ត្រីដំបូងគេមកពីទីក្រុងញីវយ៉ក ក្នុងឆ្នាំ ២០០១។

៨. បន្តទៅមុខជានិច្ច

លោកស្រីឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីអាមេរិកឆ្នាំ ២០០៨ មិនជាប់ តែទទួលសំឡេងគាំទ្រច្រើនជាងបេក្ខជនប្រធានាធិបតីភេទស្រីមុនៗដាច់។

៩. បើកចិត្តឲ្យទូលាយ

លោកស្រីធ្លាប់និពន្ធសៀវភៅជាច្រើនក្បាល។

១០. មិនត្រូវខ្មាសអៀនក្នុងការប្រកួតប្រជែង

លោកស្រីប្រកាសឈរឈ្មោះបោះឆ្នោតលើកទីពីរមកពីគណបក្សប្រជាធិបតី សម្រាប់តំណែងប្រធានាធិបតីឆ្នាំ ២០១៦៕

ប្រភព៖ sabay

  • គន្លឹះ​​ជោគ​ជ័យ​​ទាំង​​១០ ​របស់​​​​​​​​​​ស្ត្រី​​មាន​ឥទ្ធិពល​​​​​​​បំផុត​ទី​២​លើ​លោក​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:ជីវិតនិងសង្គម
Tags: