ក្រុម​ប៉ូលិស​ថៃ​ ស៊ើប​អង្កេត​ពី​ទំនាក់​ទំនង​ទីផ្សារ​ងងឹត​ក្រៅ​ប្រទេស​របស់​វត្ត​ចិញ្ចឹម​ខ្លា

ខេត្តកញ្ចនាបុរីៈ នាយកអភិរក្សឧទ្យានជាតិ សត្វព្រៃ និងរុក្ខជាតិ (DNP) បានរកឃើញឯកសារមួយច្បាប់ដែលអាចភ្ជាប់វត្តចិញ្ចឹមខ្លានៅក្នុងខេត្តកញ្ចនាបុរីទៅនឹងការជួញដូរសត្វព្រៃ ខណៈ ក្រុមប៉ូលិសថៃ ត្រៀមពង្រីកការស៊ើបអង្កេតមួយប្រឆាំងនឹងអារាមនោះពីបទចោទប្រកាន់ថាកំពុងផ្គត់ផ្គង់សត្វខ្លាទៅឲ្យទីផ្សារងងឹតនោះ។

ក្រុម​ប៉ូលិស​ថៃ​ ស៊ើប​អង្កេត​ពី​ទំនាក់​ទំនង​ទីផ្សារ​ងងឹត​ក្រៅ​ប្រទេស​របស់​វត្ត​ចិញ្ចឹម​ខ្លា

ថ្លែងបន្ទាប់ពីការប្រគល់សេចក្តីពិស្តារនៃការរកឃើញរបស់ DNP នៅវត្តនោះ ទៅក្រុមប៉ូលិស អនុប្រធាននាយកដ្ឋាន DNP លោក Adisorn Nuchdamrong បាននិយាយថា ក្រុមអាជ្ញាធរ បានរឹបអូសកុងត្រាថតចម្លងមួយ ដែលកំពុងពាក់ព័ន្ធនឹងការដោះ ដូរ និងបង្កាត់ពូជខ្លា ក្នុងអំឡុងពេលនៃការដូរទីតាំងហ្វូងខ្លាទាំងនោះពីសប្តាហ៍មុន។

ដោយមិនផ្តល់នូវសេចក្តីពិស្តារបន្ថែម លោក Adisorn បាននិយាយថា កិច្ចព្រមព្រៀងនោះ ត្រូវបានចុះហត្ថលេខាដោយព្រះចៅ អធិការវត្ត ប៉ាលួងតាមហាបួ ព្រះ តេជគុណ Wisutthi Sarathera ដែលគេហៅថា លួងតាចន្ទ និងមនុស្សនៅក្នុងប្រទេសឡាវ។

លោកបាននិយាយថា កុងត្រានោះ បង្ហាញថា វត្តនេះអាចមានការពាក់ព័ន្ធ ក្នុងការធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់។

លោក បានកត់សម្គាល់ថានាយកដ្ឋាន DNP ក៏កំពុងរង់ចាំលទ្ធផលនៃ ការធ្វើតេស្ត DNA លើខ្លារស់ និងកូនខ្លាដែលងាប់ដែលគេបានរកឃើញនៅឯវត្តជាច្រើន ដើម្បី បញ្ជាក់ពីភាពសង្ស័យរបស់ខ្លួនអំពីវត្ត ដែលកំពុងដើរតួនាទីជាចំណុចផ្លាស់ប្តូរ សម្រាប់ការជួញដូរសត្វខ្លាផងដែរ។

ក្រុម​ប៉ូលិស​ថៃ​ ស៊ើប​អង្កេត​ពី​ទំនាក់​ទំនង​ទីផ្សារ​ងងឹត​ក្រៅ​ប្រទេស​របស់​វត្ត​ចិញ្ចឹម​ខ្លា

លោកបានគូសបញ្ជាក់ដែរថា សេចក្តីពិស្តារដែលបានដាក់ជូនប៉ូលិសនឹងជួយដល់ក្រុមអាជ្ញាធរ ពង្រីកការស៊ើបអង្កេត។ នាយកដ្ឋាន DNP បានដាក់ពាក្យបណ្តឹង ៨ ទៅកាន់ប៉ូលិសតំបន់ប្រឆាំងនឹងវត្តនេះ និងព្រះចៅអធិការ អង្គនោះ ហើយក្រុមអាជ្ញាធរ បាននិយាយពីថ្ងៃទី ៣ មិថុនា ថា ប៉ូលិសបានចោទប្រកាន់មនុស្ស ២២១ នាក់ ក្នុងនោះមានព្រះ សង្ឃ៣អង្គ ពីបទជួញដូរសត្វព្រៃ។

លោក Adisorn ក៏បាននិយាយថា មនុស្ស ២២ នាក់ ត្រូវបានចោទប្រកាន់ពីបទមាន កម្មសិទ្ធិ និងជួញដូរសត្វព្រៃ ក្នុងនោះមានសមាជិកមូលនិធិរបស់វត្ត ១៧ នាក់និងសង្ឃបីអង្គ ដែលព្យាយាមរត់គេចខ្លួនជាមួយនឹងស្បែកខ្លាពេញមួយរថយន្ត។

យោងតាម លោក Adisornឲ្យដឹងថា នាយកដ្ឋានចង់ឲ្យប៉ូលិសតាមដានលើករណីមួយ នៃការបាត់សត្វខ្លាជាច្រើនក្បាល និងកំណត់ឲ្យច្បាស់ថាតើមានការទាក់ទងជាមួយករណីថ្មីដែរឬទេ។ ខ្លា បីក្បាលនៅវត្តនោះ បានបាត់ក្នុងខែធ្នូ ២០១៤ ហើយការប្រឹងប្រែងស្វែងរករបស់ក្រុមអាជ្ញាធរ ពុំមានការរីកចម្រើនទេ។

នាយកដ្ឋាន DNP បានសង្ស័យ ថាមានសកម្មភាពខុសច្បាប់នៅ ឯវត្តក្រោយពីការបាត់ខ្លួនខ្លាពេញវ័យទាំងបីក្បាល។

ខ្លាឈ្មោះផ្កាយខាងជើង បានបាត់ពីទ្រុងថ្ងៃទី ២១ ធ្នូ ២០១៤។ ៥ថ្ងៃក្រោយមក ខ្លាមេឃខៀវ និងខ្លា Happy អាយុពីរឆ្នាំទាំងពីរក៏បានបាត់ខ្លួនទៀត។

ការសង្ស័យរបស់នាយកដ្ឋាននេះ បានកើនឡើង បន្ទាប់ពីក្រោយមកបានរកឃើញថា ខ្លា ១៣ ក្បាល អត់មានម៉ៃក្រូឈីប តាមដាន។

នាយកដ្ឋាន DNP បានព្យាយាមរឹបអូសខ្លា ៧ ក្បាលក្នុងឆ្នាំ ២០០១ បន្ទាប់ពីរកឃើញថាពួក វាកំពុងត្រូវបានរក្សាទុកនៅឯវត្តនោះប៉ុន្តែក្រោយមកបានអនុញ្ញាត ឲ្យពួកវាបន្តស្នាក់នៅ បន្ទាប់ពីវត្តនោះបាននិយាយថា ពួកវាត្រូវបានមើលថែទាំយ៉ាងល្អ។ ចំនួន ខ្លានៅឯវត្តនោះ បានឡើងដល់ ១៤៧ ក្បាលក្នុងប៉ុន្មានឆ្នាំនេះ ហើយត្រូវបានជម្លៀសចេញទៅមជ្ឈមណ្ឌលសត្វព្រៃពីរ ក្នុងស្រុកសៃយ៉ុក នៃខេត្តរាជាបុរី ក្បែរនោះទាំងអស់៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍