Man Utd ​ចុះ​កុងត្រា​យក​ខ្សែ​ការពារ​ Bailly ​ពី​ Villarreal ​ផ្លូវ​ការ​ហើយ

ក្លឹប​បិសាច​ក្រហម​ Manchester United ​បាន​ចុះ​កុងត្រា​នាំ​យក​ខ្សែ​ការពារ​កណ្ដាល Eric Bailly ​​ពី​ក្លឹប​ Villarreal ​ផ្លូវ​ការ​ហើយ នូវ​តម្លៃ​​ប្រហែល​៣០​លាន​ផោន​ (ជាង​៤៣,៥​លាន​ដុល្លារ)។

 

Man Utd ​ចុះ​កុងត្រា​យក​ខ្សែ​ការពារ​ Bailly ​ពី​ Villarreal ​ផ្លូវ​ការ​ហើយ

Eric Bailly លើក​អាវ​ក្រុម​ Man Utd

 

កីឡាករ​ជម្រើស​ជាតិ​កូឌីវ័រ វ័យ​២២​ឆ្នាំ​ បាន​ចុះ​កុងត្រា​៤​ឆ្នាំ​នៅ​ Old Trafford និង​​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​​​ ដែល​ផ្ទេរ​ទៅ​ Man Utd ​តាំង​ពី​ Jose Mourinho ឡើង​កាន់​តំណែង​អ្នកចាត់ការ​ថ្មី។

 

Bailly ​បាន​​និយាយ​ថា៖ “វា​ជា​សុបិន​ក្លាយ​ជា​ការ​ពិត ដែល​បាន​ផ្ទេរ​មក​ Man Utd។ ​បាន​លេង​បាល់ទាត់​នៅ​កម្រិត​មួយ​កាន់​តែ​ខ្ពស់ គឺជា​​អ្វីៗ​​ដែល​ខ្ញុំ​ចង់​បាន ចង់​ធ្វើ”។ រីឯ​ Mourinho ​​បាន​សរសើរ​ដល់​កីឡាករ​រូប​នេះ​ថា៖ “Bailly ជា​ខ្សែ​ការពារ​កណ្ដាល​វ័យ​ក្មេង ដែល​មាន​ទេពកោសល្យ​ពី​ធម្មជាតិ ហើយ​គាត់​​មាន​សក្ដានុពល​ អាច​នឹង​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់”។

 

ខ្សែ​ការពារ​រូប​នេះ​ ​ធ្លាប់​លេង​នៅ​ La Liga ​៤០​​ប្រកួត​​​ក្នុង​នោះ​៥​ប្រកួត​នៅ​ក្រុម​ចាស់​ Espanyol។ Bailly ផ្ទេរ​ទៅ​ Villarreal ​ក្នុង​តម្លៃ​៤,៤​លាន​ផោន​​ កាល​ខែ​មករា ឆ្នាំ​២០១៥ និង​លេង​​ឲ្យ​​ជម្រើស​ជាតិ​គ្រប់​ប្រកួត​តាំង​ពី​ពេល​នោះ ហើយ​​ជួយ​ឲ្យ​កូឌីវ័រ ​លើក​ពាន​ Africa Cup of Nations 2015 ផង​ដែរ៕

 

Man Utd ​ចុះ​កុងត្រា​យក​ខ្សែ​ការពារ​ Bailly ​ពី​ Villarreal ​ផ្លូវ​ការ​ហើយ

 

Man Utd ​ចុះ​កុងត្រា​យក​ខ្សែ​ការពារ​ Bailly ​ពី​ Villarreal ​ផ្លូវ​ការ​ហើយ

 

Man Utd ​ចុះ​កុងត្រា​យក​ខ្សែ​ការពារ​ Bailly ​ពី​ Villarreal ​ផ្លូវ​ការ​ហើយ

Bailly កាល​ប៉ះ​ Real Madrid នៅ​ La Liga

 

Man Utd ​ចុះ​កុងត្រា​យក​ខ្សែ​ការពារ​ Bailly ​ពី​ Villarreal ​ផ្លូវ​ការ​ហើយ

Bailly កាល​ប៉ះ​ Liverpool នៅ​វគ្គ​៤​ក្រុម​ UEFA Europa League

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | dailymail